adverise with khmeread 359d24ce00000578 3658008 the argentina squad are excited to take on chile in the 2016 cop a 3 1466759332387

Lionel Messi នឹង​កូនក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​បុរី​ញូវយ៉ក​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ 2016 Copa America ជាមួយ​ឈី​លី​

    ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ហាក់​កំពុង​ស្ថិតនៅក្នុង​ក្តីសង្ឃឹម​ដ៏​មុតមាំ​មួយ ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​ហ៊ូ​ស្តុ​ន ទៅកាន់​បុរី​ញូវយ៉ក សម្រាប់​យុ​ទ្ធា​នា​ការ​ប្រជែង​ពានរង្វាន់​ទ្វីបអាមេរិក​ឡាទីន 2016 Copa America Cententario ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ឈី​លី​។​

​    ​អា​ហ្ស​ង់​ទីន​បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក​ផុយៗ​ក្នុង​លទ្ធផល ៤-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​។​

​    ​Lionel Messi និង Sergio Aguero បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់​ពួកគេ​រួម​និង​មិត្ត​រួម​ក្រុម​ដទៃទៀត​កំពុង​សម្រាកកាយ​នៅលើ​យន្តហោះ ដែល​បាន​ជូន​ដំណើរ​ពួកគេ​ចេញពី​រដ្ឋ​តិច​សាស់​ទៅកាន់​ឆ្នេរសមុទ្រ​ខាងកើត​សហរដ្ឋអាមេរិក​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់