adverise with khmeread 359d262200000578 3658082 gary medel centre poses with his team mates as they prepare for  a 8 1466765021096

ក្រុម​ជម្រើសជាតិ​ឈី​លី​ចំណាយពេល​សម្រាក​មុន​ជំនួប​ផ្តាច់ព្រ័ត្រ​ជាមួយ​អា​ហ្ស​ង់​ទីន​ចូល​មកដល់​

    ​មុនពេល​នៃ​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអាមេរិក​ឡាទីន Copa America Centenario ឈានចូល​មកដល់​នា​រយៈពេល​ដ៏​ខ្លី​ខាងមុខ ក្រុម​ជម្រើសជាតិ​ឈី​លី​បាន​ចំណាយពេល​មួយចំនួន​ដើម្បី​សម្រាក ខណៈដែល​ពួកគេ​បាន​កំពុង​នឹង​សម្លឹងមើល​ជ័យជំនះ​ដ៏​មាន​កិត្យានុភាព​សម្រាប់​ឆ្នាំ​ទី​ពីរ​របស់​ពួកគេ​។​

​    ​Arturo Vidal និង Alexis Sanchez បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​ទៅកាន់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ​ជុំវិញ​បុរី​ញូវយ៉ក និង​បាន​រីករាយ​ដំណើរ​កម្សាន្ត​ពេញ​មួយថ្ងៃ​របស់​ពួកគេ​នៅក្នុង​អាងទឹក​ក្តៅ​មួយ​ផងដែរ​។​

​    ​គ្មានអ្វី​ដែល​មិន​សម​ហេតុផល​នោះឡើយ​សម្រាប់​ខ្សែបម្រើ​ក្រុម Inter Milan កីឡាករ Gary Medel ដែល​បាន​លេង​ក្នុង​តំបន់​ខ្សែបម្រើ​កណ្តាល​សម្រាប់​ប្រទេស​របស់គាត់ បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ខណៈដែល​កីឡាករ​ជម្រើសជាតិ​ឈី​លី​បាន​រៀបចំខ្លួន​ដើម្បី​ធ្វើដំណើរ​ទៅកាន់​បុរី​ញូវយ៉ក​មុន​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នា ថ្ងៃអាទិត្យ​ខាងមុខ​ឈាន​មកដល់​។ គាត់​បានដាក់​ចំណងជើង​លើ​រូបថត​មួយ​សន្លឹក​នេះ​ថា "​ញូវយ៉ក​បន្ទាប់​សម្រាប់ bandita #VamosChile"៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់