adverise with khmeread Untitled design 3 1024x538

ប្រជាជន​អង់គ្លេស​ចង់ឱ្យ​ក្រុម​ជម្រើស​អ៊ី​ស្លង់​ផ្តួល​ក្រុម​ខ្លួន​នៅ Euro 2016 ក្រោយ​ការ​ស្ទង់​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​

    ​ប្រជាជន​អង់គ្លេស​បាន​បោះឆ្នោត​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប ហើយ​វា​ជាការ​ត្រឹមត្រូវ​ក្នុងការ​និយាយថា​មនុស្ស​មួយចំនួន​មានការ​រីករាយ​ច្រើន​អំពី​វា​ជាង​អ្នកដទៃ​។​

​    ​ចំណែក​អ្នកបោះឆ្នោត​ដែល​នៅ​សេសសល់​បានត្រឹមតែ​បញ្ចេញ​កំហឹង និង​ភាព​តូចចិត្ត​តែប៉ុណ្ណោះ ដែល​វា​បានបង្ហាញ​យ៉ាងច្បាស់​នៅលើ​បណ្តាញ​សង្គម​។​

​    ​ហើយ​នាពេល​បច្ចុប្បន្ន​ប្រជាជន​មួយចំនួន​បានចាប់ផ្តើម​ពិភាក្សា​អំពី​វា​ទាក់ទិន​ទៅនឹង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ នៅក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ​ប្រជែង​ពានរង្វាន់​ទ្វីបអឺរ៉ុប​នា​យប់​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។​

​    ​បណ្តា​អ្នកគាំទ្រ​អង់គ្លេស​នៅលើ​បណ្តាញ​សង្គម Twitter បច្ចុប្បន្ន​និយាយថា ពួកគេ​សង្ឃឹមថា​អ៊ី​ស្លង់​នឹង​អាច​ទម្លាក់​ក្រុម​ជម្រើសជាតិ​ខ្លួន​ចេញពី​កម្មវិធី​ប្រកួត រួមទាំង​មានការ​អបអរ និង​សរសើរ​ទៀតផង​។​

​    ​ស្របពេល​ដូចគ្នានេះ វែ​ល​ក៏​មិន​រួចខ្លួន​ពី​កំហឹង​មួយ​នេះដែរ​។ វែ​ល​ដែល​បាន​បោះឆ្នោត​ច្រើន​លើសលប់​ក្នុងការ​ចាកចេញ​ពី EU នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​ដែលមាន​សំឡេងគាំទ្រ​ឱ្យ​បន្ត​នៅ​សហភាព​អឺរ៉ុប​ច្រើនជាងគេ​៕

adverise with khmeread
ប្រភព៖ joe

មតិយោបល់