adverise with khmeread 72cb9d70 5414 4d36 9495 a3573ec0b5f4

បើក​បញ្ច្រាស់​ផ្លូវ​ចំណុច​ភ្លើង បុក​ម៉ូតូ​២​គ្រឿង​ដោយសារ​អ្នកបើកបរ​ស្រវឹង​

    ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់ បើករថយន្ត​កា​ម​រី​គូត​ស្វិត​មួយគ្រឿង បញ្ច្រាស់​ភ្លើងស្តុប​ទៅបុក​ម៉ូតូ​២​គ្រឿង​ខណៈ​ឈប់​រងចាំ​ស្តុ​ប តែ​ពុំមាន​អ្នករងរបួស​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់​ថ្ងៃទី២៤ មិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​ចំការមន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    ប៉ូលិស​ចរាចរណ៍​ក្រុង​ដែល​ប្រចាំ​គោលដៅ​ស្តុ​ប​នោះបាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គឺមាន​បុរស​ម្នាក់​បើករថយន្ត​កា​ម​រី​គូត​ស្វិត​ពណ៌​ទឹក​ប៊ិ​ក​ពាក់​ស្លាក​លេខ ​2A-0601​ បើក​តាម​បណ្តោយ​ផ្លូវ សុធារស​កែង​ផ្លូវ​នរោត្តម បន្ទាប់មក​រថយន្ត​បាន​បត់​មក​ផ្លូវ​នរោត្តម តែដោយសារ​អ្នកបើកបរ​ស្រវឹង ទើប​ទប់​ចង្កូត​មិន​ជាប់ បាន​រេ​ទៅ​ម្ខាង​ផ្លូវ បុក​ម៉ូតូ​២​គ្រឿង​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប តែ​មិន​បណ្តាលឱ្យ​មនុស្ស​រងរបួស​នោះឡើយ។​

    ម៉ូតូ​រងគ្រោះ​ទីមួយ​ម៉ាក Wave C125  ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD-1637 និង​ទី​២​ម៉ាក ស្មាស់​វី​ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BM-9325។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង​ម៉ូតូ ​និង​រថយន្ត​និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​នាំយក​ទៅកាន់​អធិការ​រដ្ឋា​ន​ប៉ូលិស​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា៕​

adverise with khmeread

មតិយោបល់