adverise with khmeread 1

មុន Euro 2016 ត្រឡប់មកវិញ​! តោះ​មក​មើល​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​អស់សំណើច​អំឡុង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប​សិន​

    ​Euro 2016 មាន​កម្រង​អនុស្សាវរីយ​ជាច្រើន​ដែល​ត្រូវ​ចងចាំ​។​

​    ​សម្រែក​ដ៏​គួរឱ្យខ្លាច​របស់ Dimitri Payet ដែល​ធ្វើឱ្យ​គូបដិបក្ខ​បាក់ស្បាត​។ Daniel Sturridge អា​ចរក​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង​ឱ្យ​អង់គ្លេស​។ Cristiano Ronaldo ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិនបាន​សម្រេច​។ ពិតប្រាកដ​ណាស់ វគ្គ​ជម្រុះ​ក្នុង​ពូ​ល​គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​។​

​    ​ទោះជា​យ៉ាងណាក្តី វា​មិន​ត្រឹមតែ​ជា​បាល់​តែមួយ​មុខ​គត់​នោះទេ ដែល​បាន​ទាក់ទាញ​ក្រសែភ្នែក​យើង​ឱ្យ​ទស្សនា​នោះ​។ វា​ក៏មាន​ព្រឹត្តិការណ៍​ជាច្រើន​នៅក្នុង​ប្រទេស​បារាំង ដែល​បានធ្វើឱ្យ​យើង​ផ្ទុះសំណើច​ជាមួយនឹង​ឱកាស​ដ៏​ពិសេសៗ​ទាំងនោះ​។​

- ប្រ​ត្តិ​កម្ម​ដ៏​ពិសេស​បំផុត​របស់ Cristiano Ronaldo

- ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​មិន​ត្រឹមតែ​ជា​ក្រុម​ដ៏​គួរឱ្យខ្លាច​មួយ​តែប៉ុណ្ណោះ សូម្បីតែ​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​លោក Joachim Low ក៏​ខ្លាយទៅជា​បុគ្គល​ម្នាក់​ដែល​គេ​ញញើត​បំផុត​នាពេល​បច្ចុប្បន្ន​ផងដែរ​

- បាល់ទាត់​ស្តង់ដារ​ពានរង្វាន់​ទ្វីបអឺរ៉ុប​! សូមទោស​ផលិតផល​របស់​ប្រទេស​ចិន ប្រហែលជា​យើង​គិត​ខុស​ហើយ​

- ការអបអរ​ជ័យជម្នះ​ដ៏​ពិសេស​បំផុត​ប្រចាំ​សតវត្ស​ន៍​របស់​អ្នកចាំទី​ឆ្នើម​ពិភពលោក Gigi Boffon

- Shaqiri សង្ឃឹមថា Puma នឹងមិន​ផលិត​ស្រោមអនាម័យ​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់