adverise with khmeread Rio2 copy

តោះ​! មក​មើល​វីរៈបុរស​ខ្សែការពារ​ដ៏​រឹងមាំ​របស់​បិសាច​ក្រហម Rio Ferdinand ទទួលរង​ភាពអាម៉ាស់​យ៉ាងធ្ងន់ធ្ងរ​

​    ​ត្រឡប់​ទៅ​អតីតកាល​ពេលដែល Rio Ferdinand បានក្លាយ​ទៅជា​ខ្សែការពារ​កណ្តាល​ម្នាក់​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភពលោក​។​

​    ​ពេលវេលា​បាន​ដើរទៅ​មុខ​ដូច​ផ្លេកបន្ទោរ​។ ភាព​អស្ចារ្យ​ជាមួយនឹង​បាល់​។ ភាព​អស្ចារ្យ​ជាមួយនឹង​ការការពារ​ដ៏​រឹងមាំ​។ វីរៈបុរស​ក្រុម​បិសាច​ក្រហម Manchester United ពិតជា​ស័ក្តិ​សមជា​ខ្សែការពារ​ដ៏​ល្អ​ម្នាក់​របស់​ប្រទេស​អង់គ្លេស​ដែល​ពួកគេ​ធ្លាប់មាន​។​

​    ​ប៉ុន្តែ​សម្រាប់​វីដេអូ​មួយ​នេះ​ដែល​អ្នក​អាច​នឹង​ឆ្ងល់​ថា​ហេតុអ្វី​វា​ត្រូវមាន​ភាព​ភ្ញាក់ផ្អើល​? ដោយសារតែ​វា​បានបង្ហាញ​ពី​កេរ្តិ៍​ការពារ​ដ៏​ល្បីល្បាញ​របស់ Ferdinand ត្រូវបាន​បំផ្លាញ​យ៉ាង​ងាយស្រួល​ដោយ​តារា Freestyle ម្នាក់​។​

​    ​កំពូល​អ្នក Freestyle បាល់ទាត់​រូបនេះ​មាន​ឈ្មោះថា Sean Garnier គឺជា​បុគ្គល​ម្នាក់​ដែលមាន​ជំនាញ​ពិសេស​ទៅលើ​បាល់ទាត់ ហើយ​គាត់​ក៏​ជា​អ្នក​ស៊ី​ប្រឡោះ​ជើង​ដ៏​ជំនាញ​ផងដែរ​៕

 

adverise with khmeread

មតិយោបល់