adverise with khmeread 5

អាវុធហត្ថបង្ហាញមុខចោរលួចឆក់ប្លន់ មុនពេលបញ្ជូនទៅតុលាការ

      ភ្នំពេញ ៖ មុខសញ្ញា​ចោរ លួច ឆក់ ប្លន់​ចំនួន​២៤​នាក់ លើ​១០​ករណី​ត្រូវ​​បាន​កងរាជអាវុធហត្ថ​បង្ហាញ​មុខជា​សាធារណ​: កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ មុនពេល​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២៤​នាក់​ដែល​ឃាត់ខ្លួន​រួមមាន​៖
​ទី​១-​លួច​ទូរស័ព្ទដៃ និង​ខ្សែក នៅ​ចំណុច​ហាង ហេង ហេង ៩៩៩ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​ម្នាក់​។​
​ទី​២-​លួច​ម៉ូតូ នៅ​ចំណុច​ផ្ទះ​លេខ​៣៤៨ ផ្លូវ​៦៥៦ ក្រុម​២ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​ម្នាក់​។​
​ទី​៣-​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​ចំណុច​ផ្ទះ​លេខ​៣៤៨ ផ្លូវ​៦៥៦ ក្រុម​២ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​ម្នាក់​។​
​ទី​៤-​គាស់​ទ្វាររបង​ផ្ទះ​កាច់ក​យក​ម៉ូតូ នៅ​ចំណុច​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​២​នាក់​។
​ទី​៥-​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស នៅ​ចំណុច​ផ្លូវ​សុធារស កែង​ផ្លូវ​សុរា​ម្រឹត​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​២​នាក់​។
​ទី​៦-​ឆបោក​ម៉ូតូ នៅ​ចំណុច​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​២​នាក់​។​
​ទី​៧-​ឆក់​ទូរស័ព្ទដៃ​មិនបាន​សម្រេច​នៅ​ចំណុច​ផ្លូវ​ឌួង​ងៀប ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​ម្នាក់​។​
​ទី​៨-​លួច​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន​ម្នាក់​។​
​ទី​៩-​កាច់​សោក​លួច​យក​ម៉ូតូ នៅ​ចំណុច​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​៣​នាក់​។ ជនសង្ស័យ​ទាំង ៣​នាក់​នេះ គឺជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ទោស​ពីបទ​ប្លន់ និង លួច​ជាច្រើន​ករណី​មកហើយ​។​
​និង​ទី​១០-​ប្រើប្រាស់ និង រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ ៣៧២ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន​ចំនួន ១០​នាក់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២៤​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ដើម្បី​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់