adverise with khmeread Kim yoojung

អតីត​តួអង្គ​ក្មេងស្រី​តូច​ដ៏​គួរឱ្យ​ស្រឡាញ់ Kim Yoojung ធំ​ឡើង​រឹតតែ​គួរឱ្យ​ស្រឡាញ់​

    ​Kim Yoojung មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ពី​តួអង្គ​កុមារី​កំពូល​ម្នាក់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សិល្បៈ​ឈានដល់​កំពូល​តារា​សម្តែង​ស្រី​មួយ​រំពេច​ដោយបាន​ដាក់ស្នេហ៍​លើ​បុរសៗ​ទាំងឡាយ​ជាមួយនឹង​ការសម្តែង​និង​ភាព​ទាក់ទាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​នាង​ផងដែរ​។​

​    ​ជាការ​ពិត តារា​សម្តែង​ស្រី​រូបនេះ បាន​នាំមុខ​តំណែង​តួឯក​ជាមួយនឹង​កំពូល​តារា​សម្តែង​ស្រី Park Bo Gum និង​សមាជិក​ក្រុម B1A4 នាង Jinyoung នៅក្នុង​ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ Moonlight Drawn By Clouds របស់​ទូរទស្សន៍ KBS ទៀតផង​។​

​    ​ហើយ​ខណៈដែល​តារា​សម្តែង​ស្រី​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​សម្បើម​ពី​សំណាក់​ប្រិយមិត្ត​ជាមួយនឹង​សម្រស់​នារី​ពេញវ័យ​របស់​នាង នាង​ក៏​មិនបាន​បាត់​កាយវិការ​ទាក់ទាញ​ដ៏​គួរឱ្យ​ស្រឡាញ់​របស់​នាង​នោះដែរ​៕

 

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់