adverise with khmeread 750eb4a8 bd21 400c 9019 fb4500afebf0

មានរ​បរជា​អ្នក​បញ្ចាំ​វត្ថុ ប៉ុន្ដែ​ថែម​ជំនាញពិសេស​មួយ​ទៀតនៅលើ​មុខរបរ​ចាស់​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​

   ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​លួច​ឡាន​ផង​ជួញ​គ្រឿងញៀន​ផង​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់​កាលពី​ថ្ងៃទី​២៣​មិថុនា ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៥​មិថុនា​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

   ប៉ូលិស​និយាយថា នៅ​ថ្ងៃទី ០៧​ឧសភា​២០១៦ វេលា​ម៉ោង​ប្រហែល ០១​និង​១០ នាទី​រំលង​អា​ធ្រា​ត្រ មាន​ករណី អំពើ​លួច រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA CAMRY ឆ្លាម ឆ្នាំ​ផលិត ១៩៩៩ ពណ៌ ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២J ៤១៥៨ នៅ​ចំណុច ផ្លូវលំ ក្រុមទី ៩ ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ របស់​ជនរ​គ្រោះ​ឈ្មោះ សាយ ផារិន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ ។​

     ប៉ូលិស​បន្តថា ក្រោយពី​មាន​ករណី អំពើ​លួច រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA CAMRY ឆ្លាម ឆ្នាំ​ផលិត ១៩៩៩ ពណ៌ ស្លែ​ពាក់​ស្លាក​លេខ ភ្នំពេញ ២J ៤១៥៨ នៅ​ចំណុច ផ្លូវលំ ក្រុមទី ៩ ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ  នៅ​ថ្ងៃទី ២២​មិថុនា ២០១៦ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ នាក់ ។​

    ជនសង្ស័យ​ឈ្មោះ ប៊ុន រ៉ុង ហៅ ចាន់ វិច្ឆិកា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ និង​ឈ្មោះ ពុំ រស្មី ហៅ ស្រី​ទាល់ ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទទួល​បញ្ចាំ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ និង​ចាប់យក​វត្ថុតាង​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA CAMRY ឆ្លាម ឆ្នាំ​ផលិត ១៩៩៩ ពណ៌ ស្លែ​ពាក់​ស្លាក​លេខ ភ្នំពេញ ២J ៤១៥៨ លេខ​តួ៤ T១BG២២KXXU៨៦៨៧៤៦ លេខ​ម៉ាស៊ីន ៥S៦៦៩១ , ប័ណ្ណ​សម្គាល់​យានយន្ត​របស់​ឈ្មោះ ឈឿន ប៉ មួយ​សន្លឹក និង​ឯកសារ​ពាក់ព័ន្ធ​នឹង​រថយន្ត​មួយចំនួន ព្រមទាំង ម្ស៉ៅ​ក្រាម​ពណ៌ ស​ថ្លា (​ម៉ា​ទឹកកក​)​ចំនួន មួយថង់​តូច បញ្ជូនមក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

  ប៉ូលិស​បន្តថា ក្រោយពី​ឃាត់ខ្លួន និង​មាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ប៊ុន រ៉ុង ហៅ ចាន់ វិច្ឆិកា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ហើយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុន រ៉ុង ហៅ​ចាន់ វិច្ឆិកា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិខ្មែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ២៣​មុ​ថុ​នា​២០១៦ វេលា​ម៉ោង ១៥​និង​២៥ នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បាន​យក​ទឹកនោម​របស់​ជនសង្ស័យ​ឈ្មោះ ប៊ុន រ៉ុង ហៅ ចាន់ វិច្ឆិកា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មក​ធ្វើតេស្ត​ប្រភេទ ONCB (​តេស្ត​រហ័ស​ស្វែងរក​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តាម​មីន​) ដោយ​ដំណើរការ​ធ្វើតេស្ត​នៅ​ចំពោះមុខ​ជនសង្ស័យ និង​អ្នកចូលរួម ជា​លទ្ធផល វិជ្ជមាន (​មាន​សារធាតុ​ញៀន​) ។​

     បន្ទាប់មក​នៅ​ថ្ងៃទី​២៣​មិថុនា​២០១៦ កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​សហការ​ធ្វើតេស្ត​ជំហាន​ដំបូង​លើ​វត្ថុតាង​ដែល​ចាប់យក​ពី​ជនសង្ស័យ​ឈ្មោះ ប៊ុន រ៉ុង ហៅ ចាន់ វិច្ឆិកា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ និង​ដោយបាន​ការអនុញ្ញាត​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ដកយក​សំណាក​ប្រភេទ​ម្សៅ​ពណ៌​សរ​បស់​ឈ្មោះ ប៊ុន រ៉ុង ហៅ ចាន់ វិច្ឆិកា ចំនួន​បន្តិចៗ ដើម្បី​ធ្វើតេស្ដ​។​

    ការធ្វើ​តេស្ត​ជំហាន​ដំបូង​ជាមួយ​តេ​ស៌្ត ( MARQUIS TEST ) ជា​លទ្ធផល ៖​ក្រាម​ពណ៌ ស​ថ្លា ចេញ​ពណ៌​លឿងទុំ មាន​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ។​ នៅ​ថ្ងៃទី ២៣​មិថុនា​២០១៦ វេលា​ម៉ោង ១៥​និង​២៥ នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បាន​យក​ទឹកនោម​របស់​ជនសង្ស័យ​ឈ្មោះ ប៊ុន រ៉ុង ហៅ ចាន់ វិច្ឆិកា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មក​ធ្វើតេស្ត​ប្រភេទ ONCB (​តេស្ត​រហ័ស​ស្វែងរក​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តាម​មីន​) ដោយ​ដំណើរការ​ធ្វើតេស្ត​នៅ​ចំពោះមុខ​ជនសង្ស័យ និង​អ្នកចូលរួម ជា​លទ្ធផល វិជ្ជមាន (​មាន​សារធាតុ​ញៀន​) ៕

adverise with khmeread

មតិយោបល់