adverise with khmeread Ce7913db 7e4e 41df 90a4 7c0b2762e7d9

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​បណ្ដាល​ឱ្យប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

    ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ និង​នារី​២​នាក់​ទៀត​រងរបួស​ស្រាល ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ក្រោយពី​ពួកគាត់​បាន​ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន និង​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស ចំ​ពីក្រោយ​ចំ​ហៀ​ង​រថយន្ត ​និង​រង​ការខូចខាត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខា​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​២៥​នាទី​រំលង​អា​ធ្រា​ត ឈា​ល​ចូល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ផ្លោះ​អូ​ឬ​ស្សីកែង ​និង​ផ្លូវ​១០៥ ស្ថិត​ក្នុ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​7​មករា។​

    តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ មាន​រថយន្ត​ព្រូស ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA.2173 បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ផ្លោះ​អូរ​ឬ​ស្សី ខ​ណៈមកដល់​កែង​ផ្លូវ​១០៥ ដែលជា​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​សា​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FJ.8277 ជិះ​ឌុប​គ្នា​ដោយ​ប្រុស​ស្រី​៣​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៥ ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មិន​បន្ថយល្បឿន​ ក៏​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​ចំ​ពី​ច​ហៀ​ង​ខាងក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ និង​នារី​២​នាក់​អង្គុយ​ពីក្រោយ​រងរបួស​ស្រាល រីឯ​ម៉ូតូ​រង​ការខូចខាត​ខាងមុខ​ទាំង​ស្រុ​ង ចំណែកឯ​រថយន្ត​រង​ការខូចខាត​ខាងក្រោយ​បន្តិច​ប​ន្ទួ​ច​។​

    ក្រោយពេល​កើតហេតុ ភាគី​ខាង​ម៉ូតូ​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​នោះ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ បន្ទាប់​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់