adverise with khmeread Acf00186 d1d0 40f9 a0bc 7791eda52a41

ចាប់​ចោរ​យួន​ម្នាក់​លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​

    ភ្នំពេញ ៖ បុរស​យួន​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ពាក់ព័ន្ធ លួច​សម្ភារៈ​ផលិត​ការ៉េម ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៤​មិថុនា បន្ទាប់ពី​បាន​ធ្វៀ​សកម្មភាព​លួច​កាលពី​ថ្ងៃទី១២​ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​៧​យប់​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ សាន ភេទប្រុស អាយុ៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរបើក​សិប្បកម្ម​ផលិត​ការ៉េម ស្នាក់នៅ​ផ្ទះកើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ចិន ហ៊ូ​វ៉ា​យ ភេទប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មករ​ផលិត​ការ៉េម ស្នាក់នៅ​ផ្ទះកើតហេតុ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជួល​ជនសង្ស័យ​០៥​នាក់ ​ឈ្មោះ ​ចិន ហ៊ូ​វ៉ា​យ​, ឈ្មោះ សិទ្ធ​, ឈ្មោះ ជុង​, ​ឈ្មោះ ដៀវ និង​ឈ្មោះ សាត អោយមក​ធ្វើជា​កម្មករ​ផលិត​ការ៉េម នៅផ្ទះ​កើតហេតុ​ខាងលើ​។ លុះដល់​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​១៩​ជនសង្ស័យ​០៥​នាក់​ខាងលើ បានធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​ផលិត​ការ៉េម រួមមាន ៖ ពុម្ព​ផលិត​ការ៉េម ចំនួន១០​ពុម្ព តម្លៃ៥០០​ដុល្លា​, ទឹក​ក្លិន​សម្រាប់​ផលិត​ការ៉េម ចំនួន០៣​កា​ដុង តម្លៃ២១០​ដុល្លា​, ទឹកដោះគោ​ខាប់​សម្រាប់​ផលិត​ការ៉េម ចំនួន០២​កា​ដុង តម្លៃ១៨០​ដុល្លា និង​ម្សៅ​សម្រាប់​ផលិត​ការ៉េម ចំនួន០១​បាវ តម្លៃ៦០​ដុល្លារ​យកទៅលក់​ឱ្យ​គេ​បាន​លុយ​នាំគ្នា​ស៊ីចាយ​អស់។​

    រហូតដល់​ថ្ងៃទី២៤ ​មិថុនា ឆ្នាំ​២០១៦ ម៉ោង​១៧​ជនរងគ្រោះ​ក៏បាន​ហៅ​ជន សង្ស័យ​ឈ្មោះ ចិន ហ៊ូ​វ៉ា​យ​ សួរនាំ ដឹង​រឿងហេតុ​ខាងលើ ក៏​ឃាត់ខ្លួន​យកមក​ប្រគល់ ឱ្យ​សមត្ថកិច្ច ចំណែកបក្ខពួក​ជនសង្ស័យ​០៤​នាក់​ទៀត បានគេច​ខ្លួន​បាត់អស់៕​

adverise with khmeread

មតិយោបល់