adverise with khmeread Clo5kiwxiaa9wfx

ឯង​ជា​នរណា​? គ្រាន់តែ​រូបភាព​មួយ​សន្លឹក​របស់ Jack Wilshere ធ្វើឱ្យ​អ្នកលេង Twitter ប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​ភ្លូកទឹកភ្លូកដី​

​    ​ពេលខ្លះ រូបភាព​មួយ​សន្លឹក​អាច​ពិពណ៌នា​រឿងរ៉ាវ​រាប់មិនអស់​។​

​    ​Jack Wilshere បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក ជាមួយនឹង​រូបថត​មួយ​សន្លឹក​ដែល​បាន​ផ្តិត​ជាប់​អំឡុង​ការហ្វឹកហាត់​ចុងក្រោយ​សម្រាប់​យុទ្ធនាការ Euro 2016 របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។​

​    ​រូបភាព​មួយ​សន្លឹក​ដ៏​គួរឱ្យ​អស់សំណើច​មួយ​នេះ ត្រូវបាន​វេ​ប​សាយ Mirror លើក​យកមក​ធ្វើជា​ប្រធានបទ​ចោទ​ជា​សំណួរ​ទៅ​ប្រិយមិត្ត​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម Twitter ដើម្បី​ស្វែងរក​ចំណងជើង​មួយ​ដ៏​ស័ក្តិសម​ទៅនឹង​រូបថត​ដ៏​ពិ​សេសមួយ​នេះ​៕​

- @ManNextDoor ឯង​ជា​នរណា​?

- @TweetCashmore "​មួយ​...​ពីរ​...​បី​?"

- @theTomBristow "​ស្អី​គេ​? បងប្អូន​ជួយ​មើល​មើល៎ ស្អី​គេ​ហ្នឹង​"

- @martinwhittle19

"​របស់​នេះ​មិនអាច​ទិញ​មួយ​ថែម​មួយ​បានទេ​នៅ​អ៊ី​ស្លង់​"

- @fahadwaziri "​សុំទោស​អាសម្លាញ់ យើង​មិនមែន Vardy ទេ​វ៉ី​"

- @Leye_Omosanya *​ឃើញ Van Gaal ជ្រុះ​ខោស្លីប​មួយ​នៅ Bayern*
Wishere: អ្នក​ត្រូវ​ចំណាយពេល​យូរ​បន្តិច​សម្រាប់​ទៅ​យក​វា​

- @ACM_92 "​ខ្ញុំ​អត់​ធ្លាប់​របួស​ទេ លើក​នេះ​ខ្ញុំ​របួស​មែន​ទេ​?"

- @Kiptoo__ "​ខ្ញុំ​បាន​ស្លៀក​ខ្លោ​ស្លី​ប​អត់​មិញ​នេះ​?"

- @edlewusa "​ឃើញ​លោក Low (​គ្រូបង្វឹក​អាល្លឺម៉ង់​) ចាប់អារម្មណ៍​អា​ច្រ​ម៉ក់​ហ្នឹង​ណាស់​"

- @cheryna27 "​បើ​ខ្ញុំ​លូកដៃ​ច្របាច់ ខ្ញុំ​នឹង​ឈ្នះ​វើ​ល​ខាប់​បន្ទាប់​"

- @RafiqAllie Jack - "​ឯង​និយាយ​ត្រូវ យើង​គួរ​រំលង​ការប្រកួត​យូរ៉ូ​នេះ​"

@CraigA3 "​អឹម វា​ពិតជា​មើលទៅ​ដូចជា​មាន់ Spurs មែនវ៉ី​"

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់