Brexit google

ហួសចិត្ត មុននឹង​ម៉េច​មិន​ធ្វើ​! បោះឆ្នោត​ចេញពី EU រួច ទើប​ប្រជាជន​អង់គ្លេស​នាំគ្នា​ស្វែងរក​សំណួរ​ទាំងនេះ​ក្នុង Google

    ​ទិន្នន័យ​ស្វែងរក​ចេញ​ដោយ​ក្រុមហ៊ុន Google អំពី​ការចាកចេញ​របស់​អង់គ្លេស​ពី EU បាន​លាតត្រដាង​អំពី​កង្វះ​ការយល់ដឹង​ផ្នែក​នយោបាយ​ក្នុងចំណោម​ប្រជាជន​អង់គ្លេស​។​

​    ​យោងតាម Google សំណួរ​ពេញនិយម​ស្វែងរក​ច្រើនជាងគេ​ទី​ពីរ​ទាក់ទង​នឹង EU ក្នុងប្រទេស​អង់គ្លេស ចាប់តាំងពី​លទ្ធផល​ធ្វើ​ប្រជាមតិ​មក​ត្រូវ​បានប្រកាស​ក្នុង​ប៉ុន្មាន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​គឺ "​អ្វី​ទៅជា EU?"​។​

​    ​ហើយ​សំណួរ​បន្តបន្ទាប់​រួមមាន "​តើ​ការចាកចេញ​ពី EU មានន័យ​ដូចម្តេច​?", "​តើ​ប្រទេស​ណាខ្លះ​នៅក្នុង EU?", "​នឹងមាន​រឿង​អ្វី​កើតឡើង បើ​ឥឡូវ​យើង​បាន​ចាក​ចេញពី EU ទៅហើយនោះ​?", "​មាន​ប៉ុន្មាន​ប្រទេស​ដែល​នៅក្នុង EU?" ។​

​    ​

​    ​រូបភាព​នេះ​បង្ហាញថា​ការបោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ទាំ​ងងឹតងងល់​តែម្ដង​។ ទន្ទឹមនឹង​នោះដែរ អ្នកបោះឆ្នោត​គាំទ្រ​អង់គ្លេស​ឱ្យ​បន្ត​នៅ EU ដ៏​ខកចិត្ត​ក៏​ពិចារណា​ចាកចេញ​ជាមួយនឹង​អង់គ្លេស​ដែរ ដោយ​ពួកគេ​បាន​ស្វែងរក​ពាក្យ​នៅលើ Google ក្នុងប្រទេស​អង់គ្លេស​ដូចជា "​របៀប​ធ្វើ​ចំណាកស្រុក​" ដែល​ឃ្លា​នេះ​បាន​កើនឡើង​យ៉ាងខ្លាំង ចាប់តាំងពី​អង់គ្លេស​ចេញពី EU មក​៕

ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់