adverise with khmeread Hugo web 12

Hiromi Wada ទាក់ទង​ជាមួយ Hugo Wong ខណៈ​មិនទាន់​លែងលះ​ដាច់ស្រេច​ពី​ស្វាមី​

​    ​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា Hugo Wong និង​នាង Hiromi Wada​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយគ្នា​។ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាមផ្សព្វផ្សាយ​ចេញ​គេ​និយាយថា នាង Hiromi ត្រូវ​ស្វាមី​ឈ្មោះ Jason ធ្វើបាប​ភ្លាមៗ​បន្ទាប់ពី​សារ​ស្នេហា​ដ៏​គួរ​ឲ្យ​សង្ស័យ​របស់ Hugo និង Hiromi បាន​បែកធ្លាយ​។​

​    ​ចាប់តាំងពី​ពេលនោះ​មក មាន​ព័ត៌មាន​ថា Hiromi​កំពុងដំណើរការ​ដាក់​ពាក្យ​លែងលះ​ពី​ស្វាមី​។ ទោះបីជា​យ៉ាងណា លោក Jason ស្វាមី​របស់​នាង​បានបដិសេធ​ការលើកឡើង​អំពី​រឿង​លែងលះ​នេះ ហើយ​ថែមទាំង​រិះគន់ Hugo​ចំពោះ​ការមិន​សារភាព​ទទួលស្គាល់​ទំនាក់ទំនង​ស្នេហា​លួចលាក់​នេះ​។​

​    ​ក្រោយមក Hugo បាន​បញ្ចេញ​ឃ្លី​ប​វីដេអូ​សូម​អភ័យទោស​ជា​សាធារណៈ​។ បើទោះបីជា​លោក​មិន​បញ្ជាក់​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នាង Hiromi ក៏ដោយ​ក៏​លោក​បាន​សារភាព​កំហុស​ដែល​មិនបាន​ស្វែងយល់​ច្បាស់លាស់​អំពី​ទំនាក់ទំនង​រវាង​នាង​នឹង​ស្វាមី​របស់​នាង​។​

​    ​មុននេះ Hiromi បាន​និយាយថា នាង​ធ្លាប់​ទៅផ្ទះ​របស់ Hugo តែ​បី​លើក​ប៉ុណ្ណោះ​ហើយ​បដិសេធថា មិនបាន​ចំណាយពេល​រាត្រី​នៅផ្ទះ​របស់ Hugo ទេ​។ ទោះបីជា​យ៉ាងណា​តាម​កាសែត​ហុងកុង Hiromi ដែលមាន​មុខស្ងួត​នោះ​ត្រូវគេ​ប្រទះឃើញ​ពាក់អាវ​បុរស​សាកត្រាក​និង​ស្លៀក​ខោខ្លី​នៅផ្ទះ​របស់ Hugo ។
 
​    ​គេ​ប្រទះឃើញ​នាង​ហាលអាវ​ទ្រនាប់​នៅលើ​រានហាល​នៃ​ផ្ទះ​របស់ Hugo ផងដែរ​៕

adverise with khmeread

មតិយោបល់