adverise with khmeread Brexit premierleague 1024x512

នេះ​ជា​អ្វីដែល​នឹង​កើតឡើង​ចំពោះ​បាល់ទាត់​អង់គ្លេស នៅពេល​ចក្រភព​អង់គ្លេស​ចាកចេញ​ពី EU

​    ​ការ​ស្ទង់​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​បានធ្វើ​រួចហើយៗ​លទ្ធផល​គឺ​ចាកចេញ​៖ ឥឡូវ​វា​ជា​ពេលវេលា​មួយ​ដើម្បី​សម្លឹងមើល​ទៅលើ​ផលវិបាក​វិញ​ម្តង​។​

​    ​ត្រឡប់​ទៅ​ខែមេសា​វិញ វេ​ប​សាយ Squawka Football បាន​សាកសួរ​ទៅ​អ្នកជំនាញ​មួយចំនួន​អំពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​នឹង​ជះ​ផលប៉ះពាល់​អ្វីខ្លះ​ទៅលើ​វិស័យ​បាល់​អង់គ្លេស​។​

​    ​វេ​ប​សាយ​នេះ​បាន​បញ្ជាក់ថា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​អាចធ្វើឱ្យ​វា​មានការ​ពិបាក​សម្រាប់​ក្លឹប​បាល់ទាត់​អង់គ្លេស​ក្នុងការ​ដោះដូរ​កីឡាករ​បរទេស​។​

​    ​អ្នកជំនាញ​ឯកទេស​អន្តោប្រវេសន៍ Andrew Osborne បញ្ជាក់ថា "​នៅក្នុង​ព្រឹត្តិការណ៍​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប កីឡាករ​យុវជន​ក្មេងៗ​បរទេស​នឹងមិន​អាច​ផ្លាស់​ចេញពី​សហភាព​អឺរ៉ុប​ទៅកាន់​ក្លឹប​អង់គ្លេស​ក្រោយ​អាយុ ១៨​ឆ្នាំ​បានទេ​ហើយ​ក្លឹប​នៅទីនេះ​នឹងមិន​អាចមាន​កីឡាករ​ដែល​សម្ថ​ភាពល្អៗ​គ្រប់គ្រាន់​នោះដែរ​"​។​

​    ​"​កីឡាករ​ក្មេងៗ​មកពី EU ទំនង​គ្មាន​ឱកាស​ទទួលបាន​សិទ្ធិ​អនុញ្ញាត​ការងារ​បានឡើយ ហើយ​ដូច្នេះ ជាថ្មី​ម្តងទៀត បណ្តា​ក្លឹប​ទាំងឡាយ​នៅទីនេះ (​អង់គ្លេស​) នឹងមាន​កីឡាករ​បរទេស​ស្ថិតក្នុង​ដែន​កំណត់​មួយ​"៕

adverise with khmeread
ប្រភព៖ Joe

មតិយោបល់