adverise with khmeread 1

ក្រូ​អាស៊ី​ស​ង្ឃឺ​ម​ស៊ី​ព័រ​ទុយ​ហ្គា​ល់ ដែល​ពឹង​តែ Ronaldo

​    ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​នឹង​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​វេលា​ម៉ោង ២ អា​ធ្រា​ត្រ​នៅ​កីឡដ្ឋាន Stade Bollaert-Delelis​។​

​    ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​នៅតែ​កំពុង​ស្វែងរក​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​នៅក្នុង​យូរ៉ូ ២០១៦ នេះ​បន្ទាប់ពី​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​ត្រឹម​ស្មើ​ទាំងបី​ប្រកួត​។​

​    ​ក្រូ​អាស៊ី​បានបង្ហាញ​ខ្លួនឯង​ថា ជា​ខ្លា​លាក់​ក្រចក​នៅក្នុង​យុទ្ធនាការ​នេះ ដោយបាន​ឈ្នះ​ពីរ​ប្រកួត​និង​ស្មើ​មួយ​នៅក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។ ក្រុម​របស់លោក Ante Cacic នឹង​ឈាន​ចូលក្នុង​ការប្រកួត​ក្នុង​យប់​នេះ​ជាមួយ​ជំនឿ​ចិត្ត​មុតមាំ​បន្ទាប់ពី​យកឈ្នះ​អេ​ស្ប៉ា​ញ ២-១ កាលពីពេល​កន្លងទៅ​។ ខ្សែការពារ​ស្លាប​និង​ជា​ប្រធាន​ក្រុម​របស់​ក្រូ​អាស៊ី កីឡាករ Darijo Srna បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ទៅរក​ជោគជ័យ​រប​ស់​ក្រុម ដោយ​រូបគេ​បានឈ្នះ​ការ​ធាក់​យក​បាល់​ចំនួន ១០ ដង​កាលពី​ជម្រុះ​ក្នុង​ពូ​ល​។ កីឡាករ Luka Modric និង Mario Mandzukic បាន​អវត្តមាន​នៅក្នុង​ជ័យជម្នះ​ទៅលើ​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ ទោះយ៉ាងណា លោក Cacic នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នក​ទាំងពីរ​នឹង​ត្រឡប់មកវិញ​ទាន់​ការប្រកួត​យប់​នេះ​។ ចំណែកឯ​កីឡាករ Ivan Perisic របស់​ក្លឹប Inter Milan បានបង្ហាញ​ទម្រង់​លេង​ល្អ​គួរសម ដោយ​ស៊ុត​បាន​ពីរ​គ្រាប់​ហើយ​ជាទូទៅ​គេ​តែងតែ​គ្រោះថ្នាក់​នៅក្នុង​តំណែង​ប្រយុទ្ធ​ស្លាប​។ ជាមួយ​អ្នក​ចែក​បាល់ Ivan Rakitic នៅ​កណ្តាល​ចាប់​ដៃគូ​កីឡាករ Marcelo Brozovic ក្រុម​ក្រូ​អាស៊ី​ត្រូវ​បានដឹងថា បានរៀបចំ​ក្រុម​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ក្នុង​រាត្រី​នេះ​។​

​    ​ព័រ​ទុយ​ហ្គា​ល់​បាន​ឆ្លង​មក​វគ្គ ១៦ ក្រុម​ចុង​ក្រោយនេះ​ក្នុងនាម​ជា​ក្រុម​ចំណាត់ថ្នាក់​ទី​បី​ល្អ​ទាំង​បួន​។ គ្រាប់​បាល់​របស់​កីឡាករ Arnor Traustason នៅ​នាទី​ទី ៩៤ ក្នុងជំនួប​ជាមួយ​អូទ្រីស បាន​ជួយ​ឱ្យ​អ៊ី​ស្លង់​បំបាក់​ព័រ​ទុយ​ហ្គា​ល់​មក​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពូ​ល ដែល​បន្ទាប់ពី Ronaldo បាន​រិះគន់​អ៊ី​ស្លង់​ខ្លាំងៗ​កាលពីដើម​យុទ្ធនាការ​នេះ​។ ខ្សែប្រយុទ្ធ Real Madrid រូបនេះ​បាន​វិល​ត្រឡប់មក​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញ​នៅក្នុង​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ជាមួយ​ហុង​គ្រី​។ បន្ទាប់ពី​មិនបាន​រក​គ្រាប់​បាល់​ក្នុងជំនួប​ពីរលើក​ដំបូង Ronaldo បាន​ទម្លាយ​សំណាញ់​ពីរ​គ្រាប់​នៅក្នុង​ការប្រកួត ៣-៣ ដ៏​ល្អមើល​ជាមួយ​ហុង​គ្រី​។ គាត់​ក៏បាន Assist ឱ្យ Nani នៅ​គ្រាប់​បាល់​ទី​ពីរ​ផងដែរ​។ ការប៉ុនប៉ង ៣០ ជើង​របស់ Ronaldo គឺជា​ចំនួន​ច្រើន​បំផុត​សម្រាប់​កីឡាករ​ម្នាក់​នៅក្នុង​ព្រឹត្តិការណ៍​មួយ ដោយ​រួមបញ្ចូល​ទាំង​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​ជាមួយ​អូស​ទ្រី​ស​នៅក្នុង​ការប្រកួត​ទី​ពីរ​ក្នុង​ពូ​ល​។ ខ្សែការពារ Raphael Guerreiro បាន​ខកខាន​ការប្រកួត​ចុងក្រោយ​ដោយសារ​បញ្ហា​របួស​ភ្លៅ​ដែល​នេះ​ជា​សញ្ញាណ​មិនល្អ​មួយ​សម្រាប់​ការប្រកួត​នេះ​។ កីឡាករ Andre Gomes ក៏មាន​បញ្ហា​ផងដែរ​បន្ទាប់ពី​ប្តូរ​ចូលក្នុង​ជំនួប​ក្នុង​ពូ​ល​ចុងក្រោយ​។ ព័រ​ទុយ​ហ្គា​ល់​មិនបាន​បង្ហាញ​ទម្រង់​លេង​ល្អ​ប៉ុន្មាន​នោះទេ​នាពេល​ចុង​ក្រោយនេះ ប៉ុន្តែ​ពួកគេ​នៅតែ​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

​    ​ទោះយ៉ាងណា ប្រវត្តិសាស្ត្រ​បាន​ចារ​រួចមកហើយ​ថា​កាលពី​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៨២ ដែល​ពេលនោះ ជម្រើសជាតិ​អ៊ីតាលី​បាន​ស្មើ​បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ប៉ុន្តែ​ពួកគេ​បាន​ឆ្លង​ផុត​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​និង​ឈ្នះ​ពាន​តែម្តង​។ ដូច្នេះ​រឿង​ទាំងនេះ​បានកើត​ឡើង​រួចហើយ​។​

​    ​ការពិត​មួយទៀត​នោះ​គឺថា គ្រាប់​បាល់​ប្រាំពីរ​គ្រាប់​ចុងក្រោយ​របស់​ព័រ​ទុយ​ហ្គា​ល់​គឺ​រកបាន​ដោយ Cristiano Ronaldo  (​ប្រាំ​គ្រាប់​) Nani (​ពីរ​គ្រាប់​) ខណៈ​ក្រូ​អាស៊ី​បាន​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងជំនួប ១០ លើកចុងក្រោយ​។​

​    ​* ជម្រើស​ក្រូ​អាស៊ី ១១ នាក់​ដំបូង​ដែល​អាចដាក់​លេង​

​    ​* ជម្រើស​ព័រ​ទុយ​ហ្គា​ល់ ១១ នាក់​ដំបូង​ដែល​អាចដាក់​លេង​

​    ​* ស្ថិតិ​ប្រកួត​ចុងក្រោយ​

​    ​ទស្សនៈ​ក្រូ​អាស៊ី ៣-១ ព័រ​ទុយ​ហ្គា​ល់​

adverise with khmeread
ប្រភព៖ 101greatgoal

មតិយោបល់