adverise with khmeread Index

បញ្ចាំង​បាន ១២ ថ្ងៃ​រឿង "Star Wars" វគ្គ​ថ្មី​រកចំណូលបាន ១ ប៊ី​លលា​ន​ដុល្លារ​

តាម​ការណ៍​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Disney ភាពយន្ត "Star Wars" វគ្គ​ថ្មី​បាន​ក្លាយជា​ភាពយន្ត​លឿន​ជាងគេ​បំផុត ដែល​រកចំណូលបាន​ដល់​ទៅ​ខ្ទង់ ១ ពាន់​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ទូទាំង​សកលលោក ខណៈដែល​អ្នកគាំទ្រ​ភាពយន្ត​ទាក់ទង​ទី​អវកាស​មួយ​នេះ​បាននាំគ្នា​មក​មើល​ណែនៗ​ពេញ​រោងភាពយន្ត​នៅ​ជុំវិញ​ពិភពលោក​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមហ៊ុន​បានប្រកាសថា ១២​ថ្ងៃ​បន្ទាប់ពី​ដាក់​ប​ញ្ជាំ​ង​លើ​ផ្ទាំង​អេក្រង់​ធំ​របស់ខ្លួន​ជា​លើកដំបូង ភាពយន្ត​វគ្គ​ថ្មី "Star Wars: The Force Awakens" បា​នរក​ចំណូល​ពី​ការលក់​សំបុត្រ​ប្រមាណ ៥៤៥ លាន​ដុល្លារ​នៅ​អាមេរិក​ខាងជើង និង ៥៤៦ លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។ ឯតទគ្គ​កម្ម​មុន​ត្រូវបាន​គ្រង​ដោយ​ភាពយន្ត "Jurassic World" ដែល​ប្រើ​រយៈពេល ១៣ ថ្ងៃ​ទើប​អាច​រកចំណូលបាន​ខ្ទង់ ១ ពាន់​លាន​ដុល្លារ​។

​ក្រុមហ៊ុន Disney បាន​ឲ្យ​ដឹងថា ភាពយន្ត​ថ្មី​វគ្គ "The Force Awekens" នេះ​បាន​ជាប់​ជា​ភាពយន្ត​រក​ចំណូល​ច្រើន​បំផុត​ទី ២ ប្រចាំឆ្នាំ ២០១៥ រួចទៅហើយ​នៅ​អាមេរិក​ខាងជើង និង​ជាប់​លេខ ៥ ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃបុណ្យ​គ្រឹ​ស្ត​ស្មាស (២៥ ធ្នូ​) ដោយ​លក់​សំបុត្រ​បាន ៤៩,៣ លាន​ដុល្លារ ហើយ​សរុប​រយៈពេល​បី​ថ្ងៃ​អំឡុង​បុណ្យ​នេះ​គឺ​លក់​សំបុត្រ​បាន ១៥៣,៥ លាន​ដុល្លារ​គិតតែ​ក្នុង​ទ្វីបអាមេរិក​ខាងជើង​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ភាពយន្ត​វគ្គ ៧ ត្រូវបាន​ផលិតឡើង​ដំបូង​នៅ​ក្រុមហ៊ុន​ហូលីវូដ​ដោយ​លោក ច​ច លូ​កាស (George Lucas) នៅ​ឆ្នាំ ១៩៧៧៕

 

adverise with khmeread

មតិយោបល់