4a65507d e9ac 4944 b431 267cc8dcb840

ប៉ូលិស​ប៉ុស្តិ៍​វត្តភ្នំ​ឃាត់​បុរស​ម្នាក់​ប៉ង​លួច​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ បាន​ឃាត់ខ្លួន​ជន​សង្ស័​យ​ចំនួន​ម្នាក់​បទ​ ប៉ុនប៉ង​លួច (​ទ្រព្យសម្បត្តិ​) នៅត្រង់ចំនុច​ក្នុង​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​៤ ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ថៃ្ង​ទី២៥ ​ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង០៥ ​និង​៣០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ជាម យាំង យូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​B៣២១ ផ្លូវលំ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ពីបទ​ ប៉ុនប៉ង​លួច (​ទ្រព្យសម្បត្តិ​) នៅត្រង់ចំនុច​ក្នុង​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​៤ ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    វ​ត្តុ​តាង​ចាប់យក​៖ ​ម៉ូតូ​ម៉ាក​FZ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CN-7785 ដែលមាន​លេខ​តួ​2CK-009697 និង​លេខ​ម៉ា​ស៊ី​ន​ 2009784 ចំនួន​មួយគ្រឿង​,​ កូន​កាបូប​ពណ៌សូកូឡា ​ចំនួន​មួយ​, ​កាត​គ្រី​ម៉ូតូ​ចំនួន​មួយ​(​ថតចំលង​),​ បង្កាន់ដៃ​ត្រួតពិនិត្យ​ចំនួន​មួយ ​និង​លិខិត​ទិញ​-​លក់​ម៉ូតូ​ចំនួន​មួយ​។ ​ចំណែក​ជនរងគ្រោះ​​ពុំបាន​ស្គាល់​អត្ត​សញ្ញាណ និង​មិន​ដាក់ពាក្យ​បណ្តឹង​ទេ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំនុំរឿង ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

មតិយោបល់