adverise with khmeread Bead114f d8ff 49df 8038 7798297d98b0 %281%29

ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់​ចោរលួច​ម៉ូតូ​ម្នាក់​

    ភ្នំពេញ ៖​ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​នៅ​ថ្ងៃទី២៥ ​មិថុនា ​ឆ្នាំ​២០១៦ ម៉ោង០៨​ និង​៤០នាទី ពាក់ព័ន្ធ​ករណី អំពើ​លួច​ម៉ូតូ នៅ​ចំណុច មុខ​ក្លោងទ្វារ សាលាបឋមសិក្សា​បាក់​ទូក​ផ្លូវ១៦៤  ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ខែម ចាន់​ស័​ក្ត ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អំពិល ឃុំ ក្រាំង​យ៉ូ​វ ស្រុកស្អាង ខេត្តកណ្តាល។​

    វត្ថុតាង​ដកហូត ៖ ម៉ូតូ ០១ គ្រឿង ម៉ាក វីវ៉ា ២០០៨ ពណ៌​ខ្មៅ ស្លាកលេខ កណ្តាល 1G-6404 លេខ​តួ​+​ម៉ាស៊ីន 337996។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ ខឹម ផុន ភេទ​ប្រុ់ស អាយុ៥៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល អត់​លេខ ផ្លូវលំ សង្កាត់វាលវង់ ខណ្ឌ៧​មករា។​

    បច្ចុប្បន្ន ម៉ូតូ​ប្រគល់ជូន​ម្ចាស់​វិញ រីឯ​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread

មតិយោបល់