adverise with khmeread Dc76caf2 0563 4429 b6e6 252d9a875fd4

វាយ​គេ​របួសធ្ងន់​គេច​បាន​៣​ថ្ងៃ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សារ​ដោយ​ចេតនា​យក​ដែក​វាយ​បណ្ដាល​រងគ្រោះ​ធ្ងន់​កើតឡើង​កាលពី​ថ្ងៃទី​២២​ មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ចំណុច​សាលារៀន​ ភាសា​កូរ៉េ ផ្លូវ​លេខ​៥៩៨ ក្រុមទី​៩​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ លុះដល់​រសៀល​ថ្ងៃទី​២៤ ​មិថុនា​ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រចនា ធី​ន ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​​នៅ​ចំណុច​កើត​ហេតុ​ខាងលើ មុខរបរ​ សិស្សសាលា​កូរ៉េ​ខាងលើ មាន​របួស​ដូចជា​១-របួស​ចិញ្ចើម​ខាងស្ដាំ​០១​កន្លែង, ​២-​រងគ្រោះ​ត្រូវដង​ខ្លួន​ខាងស្ដាំ​ចំនួន​០៣​ក្លែង បច្ចុប្បន្ន​ ជនរងគ្រោះ​ដឹក​ទៅ​ស​ង្រ្គោះ​នៅ​មន្ទីរ​ពេ​ទ​កាល់ម៉ែត​របួសធ្ងន់​។​

    ប៉ូលិស​បន្តថា លុះ​នៅ​ថ្ងៃទី​២៤​ មិថុនា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១៥​នៅ​ចំណុច​កើត​ហេតុ​ខាងលើ ឪពុក និង​សាច់​ញា​តិ្ត​ជនរងគ្រោះ បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ឆេន វ​ល័​ក្ខ ហៅ ឆាយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ​ សិ​ស្ស​សាលា​កូរ៉េ​ខាងលើ ប្រគល់ជូន​សម​ត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​កំពុង​ងូ​ត​ទឹក​ហើយ​ជនរងគ្រោះ​ទៅ​មើល​រួច​ជេរ​ជនសង្ស័យ ជនសង្ស័យ​ខឹង​ក៏​យក​ដែក​សរសៃ​ទំហំ​១០​លី​ប្រវែង​៧៤​ស​.​ម​ វាយ​ជនរងគ្រោះ​បណ្ដាល​របួស​។​

    ជនសង្ស័យ​ខាងលើ​ត្រូវបានអធិការដ្ឋាន កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់