adverise with khmeread 6306c3c2 507d 49a4 a819 e5ab6d2f3eaf

ជាង​ផ្សា​ដែក​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់ កើតឡើង​ថ្ងៃទី​២៥ ​មិថុនា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១០ ​និង​៣០នាទី ព្រឹក​នៅ​ចំណុច​ភូមិ​ព្រែកក្តី ឃុំ ព្រែកតាទែន ​ស្រុក​ពញា​ឭុ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គង់ សា​រ៉េ​ន ​ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ផ្សា​ដែក ​ទីលំនៅ​ភូមិ​សំរោង​កណ្តាល​ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​បានមក​ស៊ី​ឈ្នួល​ផ្សា​ដំបូល​យ៉ាប​មុខផ្ទះ ជាមួយ​បងថ្លៃ​ជា​មេជាង ឱ្យ​ឈ្មោះ ​វ៉ា​ន់ សារ៉េត​នៅ​​ចំណុច​ភូមិ​កើតហេតុ។​

    ពេលនោះ​ជនរងគ្រោះ​កំពង់តែ​ផ្សា​ដែក​​រាយ​បង្កាន់ដៃរណែង​ ពេល​នោះបាន​លើក​​ដែក​ទៅ​ប៉ះ​ខ្សែកាប​ភ្លើង បណ្តាល​ឱ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូល​មកក្រោម​កំពស់ ៥.​ម៉ែត្រ បែកក្បាល​បណ្ដាល​ឱ្យ​ស្លាប់។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​ និង​ជំនាញបច្ចេកទេស ស្រុក សហការ​ជាមួយ​អាជា្ញធរ​ពាក់​ព​ន្ធ័​ចូលរួម​ពិនិត្យ មន្ត្រី​ជំនាញ សព​ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់