adverise with khmeread F7aabf49 7010 4f79 b2a5 9196f9d905d3

ដាក់​គោលដៅ​​រឹតបន្តឹង​ច​រាច​រណ៍​ផ្លូវគោក ឃាត់ខ្លួន​បុរស​៣​នាក់​ និង​ថ្នាំញៀន១៥​កញ្ចប់​

    ភ្នំពេញ ៖ ដោយបាន​អនុវត្តន៍តាម​គោលការណ៍​ដឹកនាំ​របស់លោក​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​គ្រប់​ផែន ​និង​ផ្នែក​ជំនាញ​ទាំងអស់ និង​បណ្តាល​ប៉ុស្តិ៍​ទាំង​៦ ​បាន​ពង្រឹង​សភាពការណ៍​ទប់ស្កាត់​ប​ង្ក្រា​ប​រាល់​បទល្មើស​ ដែល​បានធ្វើ​សកម្មភាព​ចរាចរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ខណ្ឌ។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​ជាក់ស្តែង​ន​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​០៩​កម្លាំង​ផ្នែក​ជំនាញ​ចរាចរណ៍ ផ្នែក​អន្តរាគមន៍ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង៦ បានដាក់​គោ​ល​ដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជើងគោក​នៅ​ចំណុច​មុខ​សួន​សូ​គី​មិច សង្កាត់​ឬ​ស្សី​កែវ ដើម្បី​រក្សាបាន​នូវ​សុ​វត្តិភាព​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ជាតិ​លេខ៥ គាប់​ជួន​កម្លាំង​យើង​បានដាក់​ការសង្ស័យ​លើ​សមាសភាព​មាន​គ្នា៣នាក់​ជិះ​ម៉ូតូ​១គ្រឿង ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ប្រទះឃើញ​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​ពី​សមាសភាព​សង្ស័យ​ខាងលើ។​

    ចំពោះមុខ​វិធានការ​ជំនាញ កម្លាំង​ប៉ូលិស​បាន​សាកសួរ​យក​ចម្លើយ​ដើម្បី​ស្រាវជ្រាវ​បន្ត​ចាប់​បក្ខពួក​ដែល​សេសសល់ និង​កសាង​សំណុំរឿង​អនុវត្តិ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់