adverise with khmeread 1

មិន​អស់ចិត្ត​ឬ​? ប្រជាជន​អង់គ្លេស​ជាង ១ លាន​នាក់​ចុះហត្ថលេខា​លើ​ញ្ញត្តិ​សុំ​បោះឆ្នោត​ប្រជាមតិ​ម្តងទៀត​

    ​យោងតាម​វេ​ប​សាយ​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញថា មនុស្ស​ជាង ១ លាន​នាក់​បាន​ចុះហត្ថលេខា​លើ​ញ្ញត្តិ​មួយ​អំពាវនាវ​ឱ្យ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទី​ពីរ បន្ទាប់ពី​អ្នកបោះឆ្នោត "​ចាកចេញ​" បានទទួល​ជ័យជម្នះ​គួរឱ្យភ្ញាក់ផ្អើល​ដើម្បី​អូស​ដៃ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប (EU)​។​

​    ​វេ​ប​សាយ​ញត្តិ​របស់​សភា​បាន​គាំង​អស់​មួយសន្ទុះ​ធំ​ដោយសារតែ​ចំនួន​មនុស្ស​ច្រើនពេក​សម្រុក​បញ្ចូល​ឈ្មោះ​របស់​ពួកគេ​ដើម្បី​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​ប្រជាមតិ​ជា​លើក​ទី​ពីរ​បន្ទាប់ពី​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​ក្នុង​ញ្ញត្តិ​បាន​លើកឡើងថា "​យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដែល​ចែងថា ប្រសិនបើ​ការបោះឆ្នោត​ប្រជាមតិ​ឱ្យនៅ​ឬ​ចាកចេញ​មាន​ចំនួន​តិចជាង ៦០ ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត​ពេញសិទ្ធិ ហើយ​អ្នក​ដែល​បង្ហាញមុខ​បោះឆ្នោត​មាន​តិចជាង ៧៥ ភាគរយ គឺ​គួរតែមាន​ការបោះឆ្នោត​ប្រជាមតិ​ម្តងទៀត​"​។​

​    ​អ្នក​ចេញមក​បោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ចំនួន ៧២,២ ភាគរយ​។ 

​    ​គិត​ត្រឹម​ម៉ោង ១០ ព្រឹក​ម៉ោង​សកល​កាលពី​ថ្ងៃ​សៅរ៍ មនុស្ស ១.០៤០.០០០ នាក់​បាន​ចុះហត្ថលេខា​លើ​ញ្ញត្តិ​នៅ​វេ​ប​សាយ​រដ្ឋាភិបាល និង​សភាជាតិ ពោលគឺ​ច្រើនជាង ១០ ដង​នៃ​ចំនួន​ហត្ថលេខា ១០០.០០០ ដើម្បី​តម្រូវឱ្យមាន​សំណើរ​ត្រូវ​ពិភាក្សា​ក្នុង​សភាជាតិ​អង់គ្លេស​។​

​    ​គណៈកម្មាធិការ​សម្រាប់​ចាត់ចែង​ទទួល​ញ្ញ​តិ្ត ដែល​ពិចារណា​ថា​តើ​ការដាក់​ជូន​ញត្តិ​បែបនេះ​គួរតែ​លើកឡើង​នៅ​សភា​ឬក៏​អត់​នោះ នឹង​រៀបចំ​ការប្រជុំ​បន្ទាប់​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់