adverise with khmeread Index

បើករថយន្តលឿនជ្រុលចង្កូតទៅបុក រ៉ីម៉កម៉ូតូរបួស៤នាក់ (វីដេអូខាងក្នុងអត្ថបទ)

     ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ទាំង​មាន​អ្នករួមដំណើរ​៤​នាក់ បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​វ៉ា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត បាន​ជ្រុល​ចង្កូត​ទៅបុក​រ៊ឺ​ម៉ក​ម៉ូតូ​កង់​បី​ដែល​កំពុង​ដឹក​អ្នកដំណើរ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​រ៊ឺ​ម៉ក​រងរបួស​ធ្ងន់ និង​នារី​៣​នាក់ រួម​ដំណើរ​រងរបួស​ស្រាល ហើយ​រថយន្ត​និង​រ៉ុ​ម៉ក​រង​ការខូចខាត​យ៉ាងដំណំ​។​
    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០ នាទី​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងកើត​ផ្សារ​សំណង់​១២​ប្រហែល​
១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក​២ ខណ្ឌទួលគោក ។​
   បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ា​កវី​ហ្គូ ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z.3515 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​អ្នករួមដំណើ​៣​ទៅ​៤​នាក់​ទៀត ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១៨២ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​។​
   លុះដល់​ចំណុច​ខាងលើ​បាន​វ៉ា​រថយន្ត​ឡិច​សុ​ិ​ស មួយគ្រឿង​ទៀត​ដែល​មិន​ចាំ​ស្លាក​លេខ និង​បាន​ប៉ះ​ជាមួយ​រថយន្ត​ឡិច​សិ​ុ​ស​បន្ថែមទៀត ដែល​នៅ​ពីមុខ ខណ​: ពេលនោះ ក៏​ជ្រុល​ចង្កូត​ទៅបុក​រ៊ឺ​ម៉ក​ម៉ូតូ​កង់​បី​ដែល​ជិះ​ដោយ​បុរស​ម្នាក់​កំពុង​ដឹង​នារី​៣​នាក់ និង​ជិះ​បញ្ច្រាស់ទិស​គ្នា​ផង​នោះ មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​រ៊ឺ​ម៉ក​កង់​បី​រងរបួស​ធ្ងន់ និង​នារី​៣​នាក់​រងរបួស​ស្រាល​។​
        ក្រោយ​កើតហេតុ​រថយន្ដ​សង្គ្រោះបន្ទាន់​បាន​ដឹក​ជនរងគ្រោះ​ដែល​របួសធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​បង្ក​និង​រ៊ឺ​ម៉ក​ម៉ូតូ​កង់​បី ត្រូវបាន​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​៕​

 

adverise with khmeread

មតិយោបល់