adverise with khmeread 1 copy

រឿង Descendants of The Sun គួរតែ​ល្អមើល​ហើយ​! ព្រោះ​ចំណាយ​ញាក់សាច់​គ្រាន់តែ​ថត​ឈុត​ស្នេហា ៦ ម៉ោង​នៅ​កោះ Zakinthos

    ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ តួ​កូរ៉េ​និង​ក្រុមការងារ​ថត​ភាពយន្ត​មួយ​ហ្វូង​របស់​ប៉ុស្តិ៍ KBS2 បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រិ​ក​ដើម្បី​ថត​ភាពយន្ត​ភាគ Descendants of The Sun ដែលមាន​តួឯក​ប្រុស​សម្តែង​ដោយ លោក Song Joong Ki និង​តួឯក​ស្រី​សម្តែង​ដោយ​នាង Song Hye Kyo ឬ ហៅថា ហាន់​ជី​អ៊ុន​នោះ​។ 

​    ​ក្រុមការងារ​ថត​នេះ​បាន​ឈប់​សំចត​មុនគេ​នៅ​កោះ​ដ៏​ស្រស់ស្អាត Zakinthos នៃ​សមុទ្រ​អាយ​អូ​នៀ​ន (Ionian Sea) កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៥​។ កោះ​នេះ​ស្ថិតនៅ​ខាងលិច​ប្រទេស​ក្រិ​ក និង​ជា​តំបន់​ទាក់ទាញ​ទេសចរ​បំផុត​របស់​ប្រទេសមួយ​នេះ​។ កោះ​នេះ​ល្បី​ខាង​ច្រាំង​ថ្ម​ចោត រូងភ្នំ និង​ឆ្នេរ​ស​ដូច​ត្បូង​ចរណៃ​ដ៏​ស្រស់ស្អាត​។ 

​      ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា គ្រាន់តែ​ចំណាយពេល​ថត​ឈុត​ស្នេហា ៦ ម៉ោង​រវាង​តួឯក​ទាំងពីរ​ចំណាយ​អស់​ប៉ុន្មាន​ទេ​? ជាការ​ពិត ខ្ទង់ចំណាយ​សម្រាប់​ថត ៦ ម៉ោង​នេះ​គឺ​អស់​ចំនួន ១ ពាន់​លាន​វ៉ុ​ន (​ជាង ៨៥ ម៉ឺន​ដុល្លារ​)​។ នេះ​មិន​រាប់​ចូល​ការចំណាយ​នៅ​ទីតាំង​ថត​ផ្សេងៗ​ទៀត​នៅ​ម្តុំ​កោះ​មួយ​នេះ​ផង​ទេ​។ 

​    ​ទីតាំង​ពីរ​កន្លែង​ទៀត​ដែល​ក្រុមការងារ​ថត​រប​ស់ប៉ុ​ស្តិ៍ KBS2 ជ្រើសរើស​គឺ ទីក្រុង Arahova និង កោះ​វាល​ខ្សាច់ Lemnos ស្ថិតនៅ​ភាគ​ខាងជើង​សមុទ្រ Aegean​។ 

​    ​ហើយ​គ្រាន់តែ​រឿងនេះ​បញ្ចាំង​ចប់​ភ្លាម ភ្ញៀវទេសចរ​កូរ៉េ​និង​ចិន​នាំគ្នា​សម្រុក​ទៅលេង​ក្រិ​ក​ដូច​ទឹកបាក់​ទំនប់ ជាពិសេស​ទីតាំង​ថត​រឿង​មួយ​នេះ​តែម្តង​៕

 

adverise with khmeread
ប្រភព៖ Allkpop

អ្នកនឹងចូលចិត្ត

មតិយោបល់