adverise with khmeread Spain training session and press conference

ស្តាប់​ហេតុផល​របស់ Fabregas អំពី​ការចាក​ពី EU គួរឱ្យ​បារម្ភ​ជំនួស​អ្នកគាំទ្រ​បាល់ទាត់ Premier League

    ​ខ្សែបម្រើ Chelsea កីឡាករ Cesc Fabregas បាន​លាតត្រដាង​ពី​ការភ្ញាក់ផ្អើល​របស់គាត់​ចំពោះ​ការសម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស ហើយ​និយាយថា ក្របខ័ណ្ឌ Premier League នឹង​ទទួលរង​ផល​លំបាក​ធ្ងន់ធ្ងរ​ដោយសារ​លទ្ធផល​នេះ​។​

​    ​គាត់​បាន​និយាយថា "​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ខកចិត្ត​មួយ​ហើយ​ខ្ញុំ​គិតពី​ផល​អវិជ្ជមាន​ចំពោះ​មនុស្ស​ជាច្រើន​។ មតិ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មើលឃើញ​វា​ជា​កំហុស​មួយ​។ ខ្ញុំ​មិនបាន​រំពឹងទុក​រឿងនេះ​ទេ ខណៈ​ខ្ញុំ​បាន​ចូលដេក​ដោយ​សុទិដ្ឋិនិយម​ហើយ​ភ្ញាក់ឡើង​ជាមួយ​ដំណឹង​នេះ​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​គិតថា វា​នឹង​បំផ្លាញ Premier League! វា​ច្បាស់​ជា​ពិបាក​ដើម្បី​ទិញ​កីឡាករ ហើយ​ប្រាក់​ឈ្នួល​នឹង​ផ្លាស់ប្តូរ​ប្រសិនបើ​លុយ​ផោន​មានតម្លៃ​ប្រហែល​អឺរ៉ូ​។ វា​ជាការ​សម្រេចចិត្ត​ដែល​នឹង​បង្កើត​រឿង​ដ៏​ស្មុគស្មាញ​ជាច្រើន​ដែល​មិនមែន​តែ​បាល់ទាត់​នោះទេ ប៉ុន្តែ​ជីវភាព​ប្រចាំថ្ងៃ​និង​អនាគត​មនុស្ស​ទាំងអស់​ផងដែរ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់