adverise with khmeread Banana gril

នាង​ទទួលទាន​ចេក ៥០ ផ្លែ​ក្នុង​មួយថ្ងៃ ថ្ងៃនេះ​នរណា​ក៏​គេ​មិន​ចំណាំ​នាង​ដែរ​

    ​នាង Lin Ratcliffe គឺជា​តារា​អ៊ី​ន​ធឺ​ណេ​តម្នាក់​។ នាង​មាន​អ្នក Follower នៅលើ​បណ្ដាញ​សង្គម​ប្រហែល ៤៥ ម៉ឺន​នាក់​នៅលើ Instagram​។ នាង​ត្រូវបាន​គេ​ហៅ​នាង​ថា "​នារី​ផ្លែ​ចេក​" ពីព្រោះ​នាង​ស៊ី​ចេក ៥០ ផ្លែ​ឡើង​ក្នុង​មួយថ្ងៃ​។ នាង​ជឿថា​របប​អាហារ​នេះ​នឹង​រក្សាខ្លួន​នាង​នៅ​ស្អាត​។​

​    ​នាង​ថែមទាំង​បាន​បង្កើត​ផែនការ​អាហារូបត្ថម្ភ​ផ្ទាល់ខ្លួន​របស់​នាង​ហៅថា "Raw till 4" ទៀតផង​។ ពី​ព្រឹក​ដល់​ម៉ោង ៤ រសៀល នាង Lin ស៊ី​តែ​ផ្លែ​ចេក​និង​បន្លែ​ដែល​ផ្ទុក​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​តែប៉ុណ្ណោះ​។​

​    ​នាង​ស្រក​ពីរ​គីឡូក្រាម និង​ណែនាំ​ឱ្យ​ស្ត្រី​ដទៃ​ធ្វើតាម​គំរូ​នាង​។ ប៉ុន្ដែ​សំណួរ​បាន​ចោទ​សួរថា នេះ​គឺជា​របប​អាហារ​សុខភាព​ដែល​ឬទេ​?​។​

​    ​អ្នកជំនាញ​ខាង​អាហារ​លោកស្រី Evangelina Mantzioris បាន​និយាយថា​របប​អាហារ​បែបនេះ​គឺ​មិនល្អ​សម្រាប់​រាងកាយ​នោះទេ ពីព្រោះ​វា​មិនបាន​ទទួល​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដូចជា ជាតិ​រ៉ែ កាល់ស្យូម ខ្លាញ់​សុខភាព និង​វីតាមីន​។ ការទទួល​ទាន​ជាតិ​ស្ករ​ពី​ផ្លែឈើ​ច្រើន វា​ស្មើនឹង​យើង​ផឹក​កូ​កា​មួយដង​ក្នុង​មួយថ្ងៃ​។​

​    ​ដោយសារ​របប​អាហារ "Raw till 4" មិនបាន​គាំទ្រ​ដោយ​អ្នកវិទ្យាសាស្ត្រ លទ្ធផល​របស់​វា​គឺ​មិនអាច​ដំណើរការ​នោះទេ​។ ផ្លែឈើ​គឺមាន​សារៈសំខាន់​សម្រាប់​សារធាតុចិញ្ចឹម ប៉ុន្ដែ​ការទទួល​ទាន​របស់​នា​ង​គឺ​មិនល្អ​ទេ នាង​ត្រូវតែ​ទទួលទាន​អាហារ​ចម្រុះ ទោះបី​ចេក ៥០ ផ្លែ​ជួយ​នាង​ឱ្យបាន​រាង​ស្អាត​បែបនេះ​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ cuisineandhealth

អ្នកនឹងចូលចិត្ត

មតិយោបល់