Img 3732 1269

មិនបាច់​បាយ​ក្រៅ​ទេ​ព្រឹក​នេះ​! សាក​សាច់ជ្រូក​ទឹកឃ្មុំ​នេះ​សិន​ទៅ ធានា​ឆ្ងាញ់​ចាប់​មាត់​!

    ​នេះ​ជា​វិធី​យ៉ាង​សាមញ្ញ​សម្រាប់​រូបមន្ត សាច់ជ្រូក​ទឹកឃ្មុំ​របស់​ចិន​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹក​កន្លះ​ពែង​
​    ​- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ៣ ស្លាបព្រា​បាយ​
​    ​- ទឹក​ប្រេងខ្យង ១ ១/២ ស្លាបព្រា​បាយ​
​    ​- ស្លឹក​ខ្ទឹម​ហាន់ ១ ១/២ ស្លាបព្រា​បាយ​
​    ​- ផ្កាចន្ទន៍ ១ គ្រាប់ 
​    ​- ស្លឹក​ក្រូចសើច ១ សន្លឹក​
​    ​- ម្សៅ​អង្ករ ១ ១/២ ស្លាបព្រា​បាយ​
​    ​- ទឹក ១ ១/២ ស្លាបព្រា​បាយ​
​    ​- អំបិល​និង​ម្រេច​ដើម្បី​បង្កើន​រសជាតិ​
​    ​- សាច់ជ្រូក ៦ បន្ទះ​
​    ​- ផ្សិត ៣ ដុំ​
​    ​- បាយ​ឆ្អិន​មួយ​ចាន​

​    ​* វិធី​ធ្វើ​
​    ​១. ប្រឡាក់សាច់​ជ្រូក​ជាមួយ​ទឹកឃ្មុំ ១ ១/២ ស្លាប​បាយ​រួច​ទុកចោល​មួយ​យប់ (​ប្រសិនបើ​ប្រញាប់​អាច​យកមកប្រើ​បានតែ​ត្រូវ​ប្រឡាក់​ឱ្យ​សព្វ​សាច់​ខ្លាំង​)​។​
​    ​២. លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា (​លើកលែងតែ​ម្សៅ​អង្ករ​) ហើយ​ចម្អិន​វា​ទាល់តែ​ពុះ​ក្នុង​ដាក់​ខ្ទះ​ឆា​មួយ​។ បន្ថែម​ម្សៅ​អង្ក​រហើយ​កូរ​វារ​ហូត​ទាល់តែ​ខាប់​រួច​ចាំ​ថែម​ម្រេច​និង​អំបិល​ចូល​ដើម្បី​ឱ្យមាន​ជាតិ​។​
​    ​៣. អាំង​សាច់ជ្រូក​ប្រឡាក់​រយៈពេល ៣ ទៅ ៤ នាទី​នៃ​ផ្នែក​ម្ខាងៗ​រហូត​ទាល់តែ​ឆ្អិន​។ អាំង​ផ្សិត ៣០ វិនាទី​។​
​    ​៤. ដាក់​សាច់ជ្រូក និង ផ្សិត​លើ​បាយ​ឆ្អិន​រួច​ស្រូប​ទឹកឃ្មុំ​នៅសល់​ពីលើ​សាច់​។ បន្ទាប់មក​លោកអ្នក​អាច​ពិសា​វា​ផ្គួប​ជាមួយ​ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ ដែល​ឆា​ខាងក្រៅ​លាយ​ជាមួយ​ប្រេងល្ង អំបិល ល្ង និង ស្ករ ប្រសិនបើ​ចង់​៕

ប្រភព៖ Yummy

អ្នកនឹងចូលចិត្ត

មតិយោបល់