Skin

ប្រសិនបើ​មាន​ជំងឺ​ស្បែក កុំ​ទាន់​អាល់រ​ត់ទៅ​ទិញ​ថ្នាំ រត់ទៅរក​ផ្ទះបាយ​សិន​ទៅ​!

​    ​នេះ​គឺជា​ឱសថ ដែល​ត្រូវបាន​ប្រើ​ជា​យូរណាស់​មកហើយ ហើយ​មនុស្ស​ជាច្រើន​ភ្លេច​ពួកវា​អស់រលីង​។ ឱសថ​ទាំងនេះ​អាចជួយ​អ្នក​ជាមួយនឹង​បញ្ហា​ស្បែក ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង​មើលទៅ​ល្អប្រសើរ​ជាង​មុន​។​

​    ​* ខ្ទឹម​៖ គឺជា​ភ្នាក់ងារ​ប្រឆាំងនឹង​ផ្សិត​ដ៏​មាន​ប្រយោជន៍​មួយ និង​មាន​ប្រសិទ្ធភាព​កម្ចាត់​មេរោគ​ឆ្លង​ជាច្រើន​ប្រភេទ​ទៀតផង​។ 
​    ​- អ្នក​ត្រូវយក​ខ្ទឹម​ពីរ​កំពឹស​ដំ​កម្ទេច​ឱ្យ​ម៉ដ្ឋ និង​លាយ​ជាមួយ​ប្រេ​អូ​លីវ​ប៉ុន្មាន​ដំណក់​។ បន្ទាប់មក​ពាស​វា​លើ​តំបន់​ស្បែក​ដែល​ឆ្លង​មេរោគ និង​ទុកចោល​កន្លះ​ម៉ោង​។ បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​មិន​ត្រជាក់​និង​មិន​ក្ដៅ​ពេក ហើយ​ជូត​ត្រង់​កន្លែង​នោះ​ឱ្យ​ស្ងួត​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយថ្ងៃ រហូតដល់​តែ​រោគ​ស្បែក​គ្រប់​ប្រភេទ​។​

​    ​* ប្រេងដូង​៖ មាន​ប្រសិទ្ធភាព​ចំពោះ​ប្រភេទ​មេរោគ​ជាច្រើន​ដោយសារ​វត្តមាន​របស់​អាស៊ីត​ខ្លាញ់​។​

​    ​លាប​ថ្ម​មៗ​នៅត្រង់​កន្លែង​ឆ្លង​មេរោគ និង​ទុក​វារ​ហូត​ទាល់តែ​ស្ងួត​ដោយ​ខ្លួន​វា​។ ធ្វើបែបនេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​រហូតដល់​តែ​មេរោគ​រលាយបាត់​ខ្លួន​៕

ប្រភព៖ healthylifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់