adverise with khmeread Google doctor symptom search

Google កាន់តែ​អេ​ម​ហើយ​! តិច​ទៀត​មិនចាំបាច់​សួរ​អាការៈរោគ​ពី​វេជ្ជបណ្ឌិត​ផ្ទាល់​ទៀតឡើយ គ្រាន់តែ​ចូល Google សួរ​ភ្លាម ប្រាប់​ឱ្យប្រើ​ថ្នាំ​ភ្លែត មិន​ថា​ធម្មជាតិ​ឬ​ថ្នាំពេទ្យ​

    ​រយៈពេល ១៧ ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន Google បានក្លាយ​ជា​វេ​ប​សាយ​សម្រាប់​ការរុករក​ស្រាវជ្រាវ​ដ៏​ធំ​បំផុត​។ ឥឡូវ​មួយ​ជំហាន​ទៅមុខទៀត វេជ្ជបណ្ឌិត Google នឹង​បង្កើត​មុខងារ​ថ្មី​មួយទៀត​ហៅថា "Symptoms Search (​ស្វែងរក​រោគសញ្ញា​)" ដែល​នឹង​ឱ្យធ្វើ​ការព្យាបាល​ដោយ​ខ្លួនឯង និង​ប្រាប់​អ្នក​អំពី​ស្ថានភាព​ជំងឺ នៅពេល​អ្នក​ចង់ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មួយ​នេះ​។​

​    ​ដោយសារ​ការកើនឡើង​នៃ​ការស្វែងរក​វិធី​ព្យាបាល​ក្នុង​អ៊ី​ន​ធឺ​ណេ​ត​ច្រើនឡើងៗ Google បាន​បង្កើត​មុខងារ​នេះ​ឡើង​សម្រាប់​មនុស្ស​ប្រើប្រាស់​តែម្តង​។​

​    ​ពេល​ជិត​មកដល់​នៃ​មុខងារ​នេះ ប្រសិនបើ​អ្នក​ចង់​ស្វែងរក​ដំណោះស្រាយ​សុខភាព​ដូចជា "Headache in one side (​ឈឺក្បាល​ម្ខាង​)" កម្មវិធី Google នៅលើ iOS និង Android នឹង​ប្រាប់​អ្នក​ពី​ថ្នាំ​ព្យាបាល​តាម​ប្រភេទ​នៃ​ជំងឺ​ឈឺក្បាល​ដូចជា ឈឺក្បាល ជំងឺ​ឈឺក្បាល​ប្រកាំង ឈឺក្បាល​ដោយសារ​ភាព​តានតឹង ។​ល​។​

​    ​រាល់​ព័ត៌មាន​រោគសញ្ញា​និង​ការរៀបរាប់​ពី​ជំងឺ និង​ថ្នាំ​ព្យាបាល​គឺ Google ប្រមូល​ពី​វេជ្ជបណ្ឌិត​ជាក់ស្ដែង​។ Google បាន​ចាប់​ដៃគូ​ជាមួយនឹង​សាកលវិទ្យាល័យ Harvard Medical School និង Mayo Clinic ដើម្បី​បង្កើត​មុខងារ​នេះ​។​

​    ​មុខងារ​ថ្មី​នេះ​នឹងដាក់​ឱ្យប្រើ​ប្រាស់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​ប្រទេស​ដែល​ត្រូវបាន​ប្រើ​មុនគេ​គឺ​អាមេរិក​៕

adverise with khmeread
ប្រភព៖ fossbytes

មតិយោបល់