adverise with khmeread 123

អាវ​ប្រឡាក់​ប្រតាក ថ្លើមអណ្តើក និង​ជាប់​ស្នាម​ឈាម លែង​ជាង​កង្វល់​!

    ​មិន​ថា​អ្នក​ប្រឹង​ដុះលាង​សម្អាត​អាវ​យ៉ាងណា​ក៏​អាវ​មិន​ស ដោយសារ​ស្នាម​ប្រឡាក់​ប្រផេះ ប្រឡាក់​ផ្សេងៗ​ដូចជា​ឈាម និង​ថ្លើមអណ្ដើក​ជាដើម​។​

​    ​ប៉ុន្ដែ​ល្បិច​មួយ​នេះ​នឹង​ជួយ​អ្នក​បាន ដោយ​គ្រាន់តែ​យក​ថ្នាំ Aspirin ប្រាំ​បន្ទះ​ដាក់​ក្នុង​ទឹក​ក្ដៅ ៤ លីត្រ ក្នុង​ចានដែក​មួយ​។ បន្ទាប់មក​យក​អាវ​ដាក់​ក្នុង​ទឹក​នោះ និង​ទុកចោល​រយៈពេល ៨ ម៉ោង ឬក៏​មួយ​យប់​។ ត្រូវ​ប្រាកដថា​អាវ​របស់​អ្នក​ដាក់​លិច​ក្នុង​ទឹក​នោះ និង​ត្រូវ​ប្រាកដថា​ថ្នាំ​នោះ​រលាយ​ក្នុង​ទឹក​សឹម​ដាក់​ខោអាវ​ចូល​។​

​    ​ប្រសិនបើ​ស្នាម​ប្រឡាក់​ឈាម អ្នក​ត្រូវ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ​។ ហើយ​ប្រសិនបើ​អ្នក​ត្រាំ​វា​ក្នុង​ទឹក​ក្ដៅ ប្រូតេអ៊ីន​ក្នុង​ឈាម​នឹង​ធ្វើឱ្យ​ស្នាម​ប្រឡាក់​ឈាម​លើស​ដើម និង​ពិបាក​លុបបំបាត់​កាន់តែខ្លាំង​៕

adverise with khmeread
ប្រភព៖ mrhealthyalternative

អ្នកនឹងចូលចិត្ត

មតិយោបល់