adverise with khmeread Shoes

ពិបាក​ដុស​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​មែន​ទេ​? សាក​វិធី​នេះ​រួច លោកអ្នក​ច្បាស់​ជា​យកទៅ​ប្រាប់​មនុស្ស​គ្រប់គ្នា​បន្ត​ជាមិនខាន​

    ​ទាំងអស់គ្នា​ដែល​ស្រឡាញ់​ស្បែកជើង​ពណ៌​ស ពេល​ប្រឡាក់​ម្តងៗ​គឺ​ដឹង​តែ​ពិបាក​ដុស​ខ្លាំងណាស់ ប៉ុន្តែ​ពេល​អាន​អត្ថបទ​នេះ​រួច​សូម​ឈប់​ពិបាកចិត្ត​ទៅ​។ ល្បិច​មួយ​នេះ​នឹងធ្វើ​ឱ្យ​អ្នក​លែង​រារែក​ចិត្ត​ក្នុង​ការទិញ​ស្បែកជើង​ពណ៌​ស​ទៀតឡើយ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ដប​បាញ់​ទឹក ១
​    ​- ម្សៅ​មេនំ​បុ័ង ៦០ ក្រាម​
​    ​- ទឹកខ្មេះ​ស ១២៥ មិ​ល្លី​លីត្រ​

​    ​* របៀប​ប្រើ និង​ផ្សំ​
​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​បញ្ចូល​គ្នា ប៉ុន្ដែ​អ្នក​ត្រូវ​ចាំ​ថា​ម្សៅ​មេនំ​បុ័ង​ប្រតិកម្ម​ជាមួយនឹង​វត្ថុ​រាវ​។ ពេល​លាយ​ចូលគ្នា​វា​ច្បាស់​ជា​ចេញ​ពពុះ ដូច្នេះ​សូមកុំ​ឆ្ងល់​។ យក​ទឹក​ដែល​លាយ​ហើយ​ដាក់​ក្នុង​ដប​បាញ់​លើ​ស្បែកជើង និង​ទុកចោល ៣០ នាទី និង​បន្ទាប់មក​លាង​ជាមួយនឹង​ទឹក​ត្រជាក់ ដោយ​ប្រើ​ច្រាស់​ដុស​បន្តិចបន្តួច​ជាការ​ស្រេច​។ ហើយ​កុំ​ភ្លេច​ដុស​ខ្សែ​ចង​ស្បែកជើង​ផង​៕

adverise with khmeread
ប្រភព៖ luxurywayofliving

អ្នកនឹងចូលចិត្ត

មតិយោបល់