adverise with khmeread %e1%9f%a1

ជិះម៉ូតូឌុបគ្នាជ្រុលបុកម៉ូតូមួយទៀតរបួសធ្ងន់ម្នាក់

     ភ្នំពេញ​៖ យុវជន​បីនាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ តាុំបណ្ដោយ​ផ្លូវ ព្រះ​ស៊ីសុ​វ​ត្តិ នៅ​ចំណុច​ខាងមុខ​វត្ត​ឧណាលោម ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​
    ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេ​ត​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​យុវជន​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1FA-0916 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សី​ុ​សុ​វ​ត្តិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។​
     លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​និ​ច​មួយគ្រឿង ពណ៌​ត្រួយ ចេក ពាក់​ស្លាក់​លេខ​ភ្នំពេញ​1CZ-7519 ជិះ​ដោយ​បុរស​ម្នាក់​ទិសដៅ​បញ្ច្រាស ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ខាង​ជិះ​ម៉ូតូ​និ​ចរង​របួសធ្ងន់​។​ចំណែក​ខាង​ម៉ូតូ​ហុងដា​រងរបួស​ស្រាល​។​
    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​កើតហេតុ​យុវជន​បីនាក់​ដែល​ជិះ​ម៉ូតូ​ហុងដា​បាន​លើក​ម៉ូតូ​ជិះ​រត់គេចខ្លួន​បាន​ប្រហែល​១០០​ម៉ែត្រ​ត្រូវបាន​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​ឃាត់​បាន​ពីរ​នាក់​និង​ម្នាក់ទៀត​ចុះ​រត់​គេចខ្លួនបាត់​៕​

adverise with khmeread

មតិយោបល់