1

មូលហេតុ​ដែល Pique ស៊ី​មួយ​កំផ្លៀង​របស់ Casillas

    ​អ្នកចាំទី Iker Casillas មិន​ចាប់អារម្មណ៍​អ្វី​ទាំងអស់​ចំពោះ​មិត្ត​រួម​ក្រុម Gerard Pique បន្ទាប់ពី​ខ្សែការពារ​រូបនេះ​បាន​ប៉ុនប៉ង​ស៊ី​ប្រឡោះ​ជើង​ខ្លួន​អំឡុង​ការហ្វឹកហាត់​។​

​    ​អ្នក​ទាំង​ពីរបាន​ចូលរួម​ក្នុងការ​ហ្វឹកហាត់​ស្វា​ដណ្តើម​បាល់​មុន​ការប្រកួត​ជាមួយ​ជម្រើសជាតិ​អ៊ីតាលី​នៅ​យូរ៉ូ ២០១៦ ហើយ Pique បាន​ព្យាយាម​ស៊ី​ប្រឡោះ​មិត្ត​រួម​ក្រុម​របស់ខ្លួន​។​

​    ​អតីត​អ្នកចាំទី Real Madrid រូបនេះ​មិនបាន​អាម៉ាសមុខ​ដោយសារ Pique ស៊ី​ប្រឡោះ​ជើង​នោះទេ ព្រោះ​គាត់​ចេះ​ក្បាច់​បិទ​ជើង​។​

​    ​បន្ទាប់មក អ្នក​ទាំងពីរ​ក៏បាន​ដើររក​គ្នា​ដោយ​សើច​ធម្មតា​មុននឹង Casillas លេង​មែនទែន​ដោយបាន​លើកដៃ​ទះ Pique ចំ​កណ្តាល​មុខ​មួយ​កំផ្លៀង​។​

​    ​មើលទៅ​វា​ដូចជា​មិនមាន​បញ្ហា​រវាង​ទំនាក់ទំនង​អ្នក​ទាំងពីរ​នោះទេ ប៉ុន្តែ​ទឹកមុខ Pique បាន​ផ្លាស់ប្តូរ​គួរឱ្យ​សង្ស័យ​ខណៈ​គាត់​បាន​ដើរចេញ​៕

ប្រភព៖ Mirror

មតិយោបល់