adverise with khmeread Nicolas 12

Nicolas Cage ចែកផ្លូវគ្នាពីភរិយាជនជាតិកូរ៉េ បន្ទាប់ពីរួមរស់បាន១១ឆ្នាំ

          តារា​ភាពយន្តហូលីវូដ Nicolas Cage និង​ភរិយា​ Alice Kim បាន​ចែ​ក​ផ្លូវ​គ្នា​ហើយ​។ អ្នក​ទាំងពីរ​ដែល​មាន​កូនប្រុស​ Kal-el Coppola Cage អាយុ​១០​ ជាមួយ​គ្នា​នោះ បានចែកផ្លូវ​គ្នា​ស្ងាត់ៗ​កាល​ពីខែ​មករា នេះបើតាមការលើក​ឡើង​របស់​តំណាង​របស់ Nicolas ។

          Nicolas និង Alice បានជួប​គ្នា​កាល​ពីឆ្នាំ​២០០៤ កាលនាងមាន​អាយុ​១៩​ឆ្នាំ​ ហើយ​បម្រើ​ការ​ជា​អ្នករត់តុ​នៅ​ភោជនីយដ្ឋាន​មួយក្នុងទីក្រុង​ឡូសអែនជើឡេស​ និង​បាន​ភ្ជាប់ពាក្យជាមួយគញនា​រយៈ​ពេល​​ពីរខែក្រោយ។​ អ្នកទាំងពីរ​គ្រោងនឹង​រៀបចំខួបអាពាហ៍ពិពាហ៍​លើក​ទី​១២​នៅ​ខែ​សីហា​ខាងមុខ​នេះ។

          តារាភាព​យន្ត​វ័យ​៥២​ឆ្នាំ​រូបនេះ​ធ្លាប់រៀបការ​ជាមួយនាង Lisa Marie Presley បាន​រយៈ​ពេល​ជិត​បួន​ខែកាលពីឆ្នាំ​២០០២​ និង​ធ្លាប់រៀបការជាមួយ Patricia Arquette ពីឆ្នាំ​១៩៩៥​ដល់ឆ្នាំ​២០០១​ផងដែរ។

          Nicolas ក៏មាន​កូន​ប្រុសឈ្មោះ​ Weston វ័យ​២៥​ឆ្នាំ​ផងដែរតាម​រយៈ​ចំណង​ស្នេហ៍​ជា​មួយ​តារាបង្ហាញម៉ូតឈ្មោះ Christina Fulton ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់