adverise with khmeread 65227aba 2a6e 4d50 a6f8 b250cb544fa5

តៃកុង​ស្រវឹង បើកឡាន​ដាច់​កង់​រត់​ទៅបុក​ហាង​លក់​បាយ​ខ្ទេច​គ្មាន​សល់​

    កំពង់ស្ពឺ ៖ បុរស​ម្នាក់​ជា​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​តេង​ឡាយ​ ដោយសារ​មានការ​ធ្វេសប្រហែស មិនបាន​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត នៅពេលដែល​រថយន្ត​ជាប់​ហ្វ្រាំង​កង់​កណ្តាល​ហើយ​អ្នក​បើកបរ​ស្រវឹង​ផង ចេះតែ​បន្ត​បើករ​ហូត បណ្តាល​រថយន្ត​ដាច់​កង់​របូត​ចេញពី​តួ​បុក​ចូលក្នុង​ហាង​លក់​បាយ​បណ្តាលឱ្យ​បុក​តូ​ដាក់​ម្ហូបអាហា ចាន ឆ្នាំង បាក់បែក​អស់​គ្មាន​សល់​។​

    ហេតុការណ៍​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ក្រោយពី​កើត​ហេតុ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​តេង​ឡាយ​ស្លាក​លេខ​ព្រះសីហនុ 3A-0673 ​បើក​ទៅមុខ​លែងកើ​ត ស្រាប់តែ​អ្នក​បើ​កបរ​ចុះ​ពី​លើ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង បំណង​ចូលទៅលើក​កង់ឡាន តែ​ម្ចាស់​ហាង​មិនឱ្យ​លើ​ក ទុក​ដើម្បី​ដោះស្រាយ​គ្នា​សិន​។ ពេលនោះ​អ្នក​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង ក៏​ដោះអាវ​ក្រវាត់ចោលហើ​យ​រករឿង​វាយ​ម្ចាស់​ហាង​ថែមទៀត​។​

    ហេតុការណ៍​ខាងលើ​នេះ សំណាងល្អ​ដែល​អ្នកលក់ ​និង​ភ្ញៀវ​បាន​រត់ចេញ​ទាន់ មិន​បណ្តាលឱ្យ​អ្នកណាម្នាក់​រងរបួស គ្រាន់តែ​ខូច​ខាត់​សម្ភារៈ​អស់​ជា​ច្រើ​ន និង​កំពប់​ម្អូ​ប​អាហារ​ដែល​ដាក់លក់​អស់​គ្មាន​សល់​៕


    

adverise with khmeread

មតិយោបល់