F75c034b 123d 4ef5 976b 47dc079b82bb

ឃាត់​បុរស​ម្នាក់​សង្ស័យ​ជា​មេ​កន្ទុយលេខ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​២៥ ខែមិថុនា ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ពីបទ​ពាក់ព័ន្ធ​បើក​ល្បែង​កន្ទុយ​លេខឆ្នោត។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ ដោយ​ក្រឡាបញ្ជី​តំណាង​លោក លី សុផាន​ណា ព្រះរាជអាជ្ញារង​ក្រុងភ្នំពេញ បាន​ចុះបង្ក្រាប​ល្បែង​កន្ទុយលេខ​នៅ​សង្កាត់​កន្ទោក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​កន្ទុយលេខ ឈ្មោះ ផន ភក្តី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភួ​មិន​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ដកហូត​បាន​សម្ភារៈ ​និង​វត្ថុតាង​មួយចំនួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ៕

មតិយោបល់