adverise with khmeread 873fd4d3 63d4 4472 a258 a1a3f2624f2f

បើករថយន្ត​បុក​រង្វង់​មូល​ជ្រោយចង្វារ​ក្រឡាប់​

    ភ្នំពេញ ៖ មាន​ករណី​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ដឹកទំនិញ បើក​មកពី​ទិសខាងកើត តាមផ្លូវ​ជាតិ​លេខ​៦ ទិសដៅ​ចូល​ក្រុង ភ្នំពេញ បាន​បុក​ឃឿន​សួនច្បារ ខាងកើត​រង្វង់​មូល ក្រឡាប់​ដេក​លើ​សួន​ទាំង​មេឃ​កំពុង​ធ្លាក់ភ្លៀង កាលពី​ម៉ោង​១១ ​និង​៥០​នាទី​យប់ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៦ ​ស្ថិតនៅ​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ។​

    សាក្សី​និយាយថា បន្ទាប់ពី​រថយន្ត​ក្រឡាប់ គេ​បានឃើញ​អ្នកបើកបរ ចេញពី​រថយន្ត​ម៉ាក ​KIA​ ពាក់​ស្លាក​លេខ ​2AC-8475 ក្នុងស្ថានភាព​ស្រវឹង តែ​ពុំមាន​របួស​ធ្ងន់ធ្ងរ​នោះទេ ហើយ​បាន​គេចខ្លួនបាត់​។​

    ក្រោយ​កើតហេតុ ប៉ូលិស​បាន​នាំយក រថយន្ត​បង្ក​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ហើយ​កោះហៅ​ម្ចាស់​រថយន្ត​ចូលខ្លួន មក​ដោះស្រាយ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់