adverise with khmeread 043ad8ea da2e 46e8 9d02 221f02dcd2a6

ផឹក​ផឹក​ផឹក​រហូតដល់​ស្លាប់​

    កណ្តាល ៖ បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​កាល​ថ្ងៃទី​២៥ ​មិថុនា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​២  ឃុំ​កំពង់ ស្វាយ ស្រុក​កៀនស្វាយ​ ខេ​ត្ក​កណ្តាល បន្ទាប់ពី​ផឹកស្រា​មិន​ហូបបាយ​សោះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ស៊ីថា ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេត្ត កណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៤ ​មិថុនា ​ឆ្នាំ​២០១៦​ វេលា​១៥​រសៀល​ជនរងគ្រោះ បាន​ហូប​ស្រា​នៅផ្ទះ​ម្នាក់ឯង​មិន​ហូបបាយ។ លុះដល់​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ឈ្មោះ ​ផៃ វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ត្រូវជា​កូនបង្កើត ត្រឡប់មកពី​នេសាទ​ត្រី​វិញ ស្រាប់តែ​ឃើញឪពុក​ខ្លួនដួល​ស្លាប់​នៅក្រោម​ផ្ទះ។​

    ពេលនោះ​ឈ្មោះ ផៃ វិចិត្រ ក៏បាន​ស្រែក​ឱ្យ អ្នកភូមិ​ជួយ លុះ​មកដល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៥ ​មិថុនា កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​រដ្ឋបាល​កំពង់ស្វាយ ទទួលបាន​ដំណឹង បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ ​និង​ក្រុមគ្រួសារ ចុះ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា នៅលើ​សាកសព​ពុំមាន​ស្លាក ស្នាម​អ្វី​គួរ​ឦ្យ​កត់សម្គាល់ ពាក់​ព័ន្ធ​ និង​បទល្មើស​អ្វី​ផ្សេងទៀត​ គឺ​ជនរងគ្រោះ​ស្លាប់​ដោយ ខ្យល់គរ​បានប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់