adverise with khmeread 06170888 2875 4ceb 898a 69e7dbba3a47

ឃាត់​ក្មេងស្ទាវ​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​តូច​

    កណ្តាល ៖ ក្មេងស្ទាវ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​២៤​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥ ​និង​១០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ តែ លី​ហ៊ួ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​មិន​ពិតប្រាកដ​។​ វត្ថុតាង​ចាប់យក មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ០២​កញ្ចប់​តូច​សង្ស័យ​សារធាតុ​ញៀន​, ​ទូរ​សព្ទ័​ដៃ​០២​គ្រឿង (​ម៉ាក​ smart ពណ៌​​ខ្មៅ​អត់​ស៊ី​ម និង​សំបក​ក្រោយ ម៉ាក metfone ពណ៌​ខ្មៅ​អត់​ស៊ី​ម​និង​ថ្ម​),​ អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក​, ​ដែកកេះ​០២​ពណ៌​ស្វាយ​ និង​ត្រួយ​ចេក​សម្ភារៈ​សំរាប​វេច​ខ្ចប់​ចែកចាយ​និង​ប្រើប្រាស់ មួយចំនួនទៀត​។​

    ប៉ូលិស​បន្តថា មុនពេល​កើ​តហេតុ​វេលា​ម៉ោង​១៤​ និង​១៥​នាទី​មានឈ្មោះ​ ចាន់ ណា ​ភេទ​ប្រុស​ ត្រូវជា​ឪពុកចុង​ជនសង្ស័យ​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែករកា​ថា​កូនចុង​ដែលជា​ជនសង្ស័យ​កំពុង​វេច​ខ្ចប់​ថ្នាំញៀន​ដើម្បី​ជួញដូរ។​

    ពេលនោះ​សមត្ថកិច្ច​ប៉ុស្តិ៍​រាយការណ៍​មក​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ និង​លោក​មេឃុំ បាន​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ពេលនោះ​ក៏​រកឃើញ​ម្សៅក្រាម​ពណ៌​ស​ថ្លា​០២​កញ្ចប់​តូច​ និង​សម្ភារៈ ឃាត់​មកកាន់​អធិការដ្ឋាន​ស្រុក​កណ្តាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ និង​វត្ថុតាង បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់