adverise with khmeread Croatia portugal

Ronaldo រីករាយ​ខណៈ Modric បាន​ត្រឹម​ទឹកភ្នែក​! Quaresma ជួយ​ឱ្យ​ព័រ​ទុយ​ហ្គា​ល់​ឆ្លងទៅ​វគ្គ​បន្ទាប់​

    ​Ricardo Quaresma បាន​ស៊ុត​ទម្លុះ​សំណាញ់​របស់​ក្រូ​អាស៊ី​នៅ​នាទី​ចុង​នៃ​ម៉ោង​បន្ថែម ដែល​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ឆ្លងទៅ​វគ្គ ១/៤​ដោយ​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​។​

​    ​កីឡាករ​បម្រុង​រូបនេះ​បាន​ហក់​តែ​ត​មួយ​ក្បាល​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ បន្ទាប់ពី​អ្នកចាំទី​ក្រូ​អាស៊ី Danijel Subasic មិនមាន​លទ្ធភាព​ទប់​ទល់នឹង​កម្លាំង​ជើង​របស់ Cristiano Ronaldo បាន​ដែល​ស៊ុត​ចេញពី​ផ្នែក​មួយ​នៃ​តំបន់​ការពារ​ស្លាប​។​

​    ​លទ្ធផល​នេះ​ត្រូវបាន​សម្រេច​ក្រោយ​ការ​បន្លឺ​កញ្ចែ​របស់​អាជ្ញាកណ្តាល​ដែល​បាន​បញ្ចប់ទៅ​ជាង ១២០​នាទី​។​

​    ​Domagoj Vida និង Marcelo Brozovic របស់​ក្រូ​អាស៊ី​សឹងតែ​មានលទ្ធភាព​ស្រោចស្រង់​ក្រុម​ខ្លួន​ជាមួយនឹង​ការ​តែ​តបាល់​ដ៏​គ្រោះថ្នាក់ ខណៈដែល​ការប្រឹងប្រែង​រក​គ្រាប់​របស់ Ivan Perisic មិនមាន​សំណាង​បានត្រឹមតែ​បុក​បង្គោល​ទី​។​

​    ​វគ្គ​ប្រាំបី​ក្រុង​ចុងក្រោយ​បន្ទាប់​របស់​ព័រ​ទុយ​ហ្គា​ល់​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទឹកដី Stade Velodrome ទីក្រុង Marseille នា​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់