adverise with khmeread 2

បុរសម្នាក់ដេកស្លាប់ចោលប្រពន្ធនិងកូន (វីដេអូខាងក្នុងអត្ថបទ)

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកលក់​យី​ហ៊ឺ បបែល​អាំង​ម្នាក់​បាន​ដេក​ស្លាប់ចោល​ប្រពន្ធ​និង​កូន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោ​១២​និ​ថ​៣០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី២៨​ ខែធ្នូ​ឆ្នាំ​២០១៥​ នៅ​ចំនុច​ផ្ទះជួល​ក្នុងភូមិ​ទ្រា​៣​ សង្កាត់​ស្ទឺ​ង​មាន​ជ​យ័​ ខណ្ឌ​មាន​ជ័យ។
​     ប្រភព​ពត៍​មាន​ពី​ប្រពន្ធ​សាកសព​បុរស​ខាងលើ​ដែលមាន​ឈ្មោះ អ៊ុក រ​ដ្ថា​មាន​អាយុ​២៦​ឆ្នាំ បាន​ឲ្យ​ដឹងថា ​ប្តី​រប​ស់​គាត់​មានឈ្មោះ​ម៉ៅ​ សំអឿន​ អាយុ​២២​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិព្រែ​រន្ទះ ​ឃុំ​ព្រែក​រន្ទះ ​ស្រុក​ពោធិ​រាំង​ ខេត្តព្រៃវែង។ ​ហើយ​ពួកគាត់​ជា​ប្តី​ប្រពន្ធ​និង​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ​ បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ប្រកបមុខរបរ​លក់ដូរ​និង​ជួល​បន្ទប់នៅ​កន្លែងកើតហេតុ​ខាងលើ។ ​ហើយក្នុងរយះពេល​ប្រហែល​ប៉​ន្មា​ន​ថ្ងៃនេះ ​ប្តី​របស់គាត់​ចេះតែ​ត្អូញ​ប្រាប់​គាត់​ថា​ឈឺ​ស្មា​ខាងឆ្វេង​ពិបាក​ក្នុងការ​អូស​រទេះ​ដើរ​លក់​តែដោយសារ​ជីវភាព​ក្រក្រីពេក​ប្តី​របស់គាត់​ចេះតែ​ខំប្រឹង​ដើម្បី​ជីវភាព​គ្រួសារ។ ​នៅ​យប់​ថ្ងៃទី​២៧ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​ប្តី​របស់គាត់​បាន​ត្រឡប់​មកពី​លក់​វិញ​ក៏បាន​រៀបចំ​និង​ទុកដាក់​ឥ​វ៉ាន់​ដូច​រាល់ដង ​ហើយបាននាំគ្នា​ចូលទៅ​សម្រាក​រហូតមកដល់​ម៉ោង​១២​និង​៥០​នាទី​ប្រពន្ធ​របស់គាត់​បាន​យកដៃ​ស្ទាប​ដើមទ្រូង​ប្តី​ពុំ​ឃើញ​ដកដង្ហើម​ក៏​ហើយ​បាន​កោសខ្យល់​ដើម្បីអោយ​បាន​ធូរ​តែ​នៅតែ​មិនអាចជួយ​បាន​រួច​ក៏មាន​ការភ្ញាក់ផ្អើល​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ​តែ​ហួសពេល​ទៅហើយ។ ​ប្តី​របស់គាត់​បាន​ដាច់ខ្យល់​បាត់ទៅហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី​២៨​ក៏បាន​រាយ​ការ​ណ៏​ដល់​សមត្ថ​មូលដ្ឌា​ន​ក្រោយពេល​ទទួលបាន​ពត៍​មាន​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​សាកសព​ក្រោយពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​ជំនាញ​ស​ន្និ​ដ្ឌា​ន​ថា​សាកសពខាងលើ​ពិតជា​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​និង​ខ្យល់គរ​ពុំមែន​ជា​ករណី​ឃាតកម្ម​អ្វី​នោះទេ។
​     សាកសព​បុរស​ខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​។​

 

adverise with khmeread

មតិយោបល់