adverise with khmeread 35a8875d00000578 3659717 image a 101 1466866710957

ស្វ៊ី​ស ១-១ ប៉ូឡូញ​! Grzegorz Krychowiak សម្រេច​គ្រាប់​បាល់ ១១​ម៉ែត្រ​ចុ​ក្រោយ​ជួយ​ឱ្យ​ក្រុម​របស់ Adam Nawalka ឆ្លងទៅ​វគ្គ​បន្ទាប់​

    ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​បាន​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១/៤ ចុងក្រោយ​នៃ​យុទ្ធនាការ​ប្រជែង​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ បន្ទាប់ពី Grzegorz Krychowiak បាន​ស៊ុត​គ្រាប់​បាល់​ពិន័យ​១១​ម៉ែត្រ សម្រេចសេចក្តី​នៅក្នុង​លទ្ធផល ៥-៤ ទទួល​ជ័យជម្នះ​ទៅលើ​ក្រុម​ជម្រើសជាតិ​ស្វី​ស​។​

​    ​កីឡាករ​ចំណូល​ថ្មី​ក្រុម​កាំភ្លើង​ធំ Arsenal ខ្សែប្រយុទ្ធ​ស្វី​ស Granit Xhaka បាន​បន្សល់​នូវ​ការខកចិត្ត​ជាខ្លាំង បន្ទាប់ពី​គាត់​គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​បរាជ័យ​ទៅលើ​គ្រាប់​បាល់​១១​ម៉ែត្រ​នៅក្នុង​ទឹកដី​ក្រុម Saint-Etienne ។ 

     ​ការប្រកួត​បើកឆាក​នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ Euro 2016 ត្រូវបាន​ទស្សន៍ទាយ​ដោយ​អ្នកវិភាគ​ជាច្រើន​ថា​នឹង​បញ្ចប់ទៅ​ជាមួយនឹង​លទ្ធផល​ស្មើ បន្ទាប់ពី​រាល់​ការប្រកួត​ទាំងអស់​របស់​ប៉ូឡូញ​នៅក្នុង​វគ្គ​ចែក​ពូ​ល​មិន​របូត​សូម្បី​តែមួយ​គ្រាប់ ហើយ​ស្វ៊ី​សបាន​អនុញ្ញាតឱ្យ​ដៃគូ​ខ្លួន​អា​ចរក​គ្រាប់​បាល់​បាន​ត្រឹម​មួយ​គ្រាប់​ប៉ុណ្ណោះ ដែល​ការប្រកួត​បានបញ្ចប់​នៅក្នុង​លទ្ធផល​កាត់សេចក្តី​បាល់​១១​ម៉ែត្រ​។ ប៉ុន្តែ​ជាការ​ពិត​ត្រឡប់​ទៅកាន់​ការប្រកួត​ដ៏​ជក់ចិត្ត​កាលពី​យប់មិញ​នេះ​វិញ ចំនួន​គ្រាប់​បាល់​តម្រង់​ទៅ​ចំ​គោលដៅ​មាន​ដល់​ទៅ ៤០​លើក​ឯណោះ ហើយ​វា​បាន​បញ្ចប់ទៅ​ជាមួយនឹង​អារម្មណ៍​ដ៏​រំភើប​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់