90096540 gettyimages 543008848

បេះដូង និង​ភាពក្លាហាន​! មួយ​ជើង​របស់ Gareth Bale បង្ខំ​ឱ្យ​អៀរ​ឡង់​ខាងជើង​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង ធ្វើឱ្យ​វែ​ល​មានសំណាង​ឆ្លងទៅ​វគ្គ​បន្ទាប់​

    ​អ្នកចាត់ការ​ទូទៅ Chris Coleman និយាយថា វែ​ល​បានបង្ហាញ​ពី "​បេះដូង និង​ភាពក្លាហាន​" ខណៈដែល​ពួកគេ​បាន​ហក់​ចូលទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ១/៤ នៃ​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2016 បន្ទាប់​ជាមួយនឹង​លទ្ធផល​ជ័យជម្នះ ១-០ ទៅលើ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​។​

​    ​វែ​ល​ទទួលបាន​ការប្រកួត​ដ៏​តានតឹង​មួយ​ដែល​សឹង​មិនមាន​លទ្ធភាព​ស៊ុត​គ្នា​ទៅវិញទៅមក​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៅ​ទឹកដី Parc des Princes ក្នុង​ទីក្រុង​ប៉ារីស ប៉ុន្តែ​ពួកគេ​បានទទួល​កាដូ​ពិសេស​មកវិញ​ជាមួយនឹង​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ទី​ខ្លួនឯង​របស់ Gareth McAuley នៅ​នាទី​ទី ៧៥​។​

​    ​ក្រុម​លោក Coleman នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ឬ​ហុង​គ្រី នៅក្នុង​វគ្គ ១/៤ ដែល​ក្រុម​ទាំងពីរ​នឹងត្រូវ​កាត់សេចក្តី​នៅ​រាត្រី​នេះ​៕

 

ប្រភព៖ BBC

មតិយោបល់