adverise with khmeread Soccer giggs moments 105235jpg js238061215 e1466876824931

Ryan Giggs ត្រៀម​ជួប​ជាមួយ Jose Mourinho ដើម្បី​ពិភាក្សា​ពី​អនាគត​ខ្លួន ខណៈ​កំពុង​រៀបចំ​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម​

    ​Ryan Giggs នឹង​ចូលជួប​ជាមួយនឹង Jose Mourinho នៅក្នុង​សប្តាហ៍​នេះ​ដើម្បី​ប្រាកដ​ពី​ជោគវាសនា​របស់គាត់​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ។​

​    ​វីរៈបុរស​ក្នុង​ទឹកដី Old Trafford រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាកចេញ បន្ទាប់ពី​ស្នាក់អាស្រ័យ​ជិត ៣០​ឆ្នាំង​កន្លងមក​ជាមួយ​ក្លឹប​ក្នុងនាម​ជា​កីឡាករ គ្រូបង្វឹក និង​ជំនួយការ​គ្រូបង្វឹក​។​

​    ​ប៉ុន្តែ​ការបោះ​ជំហាន​ថ្មី​បន្ទាប់​របស់គាត់​នឹងត្រូវ​បានបញ្ចប់​នៅក្នុង​ថ្ងៃមួយ ពេលដែល​គាត់​ចូលជួប​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​រហស្ស​នាម Special One ។​

​    ​Mourinho គឺ​នៅតែ​មានបំណង​ចង់យក​ដៃជើង​របស់ខ្លួន​មក​ធ្វើជា​ជំនួយការ​ផ្ទាល់ខ្លួន បន្ទាប់ពី​បាន​ឆក់យក​តំណែង​មួយ​នេះ​ពី​លោក Louis van Gaal សម្រាប់​រដូវ​កាល​ថ្មី​។​

​    ​ជំនួយការ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Rui Faria ដែល​បានធ្វើការ​ជាមួយ​គាត់​នៅក្នុង​ក្រុម​តោ​ខៀវ Chelsea នឹង​ក្លាយជា​ជំនួយការ​សំខាន់ ជំនួស​តួនាទី​របស់ Giggs ដែល​បានធ្វើការ​នៅក្រោម​ការដឹកនាំ​របស់ LVG ។​

​    ​Giggs ដែល​បច្ចុប្បន្ន​មាន​វ័យ ៤២​ឆ្នាំ ត្រូវបាន​គេ​និយាយថា​ហាក់ដូចជា​មិន​ពេញ​ចិត្តនឹង​ការតែងតាំង​របស់លោក Mourinho នោះឡើយ​៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់