adverise with khmeread Nintchdbpict0002451705441 e1466887015219

Daniel Sturridge ត្រៀមខ្លួន​ងក់ក្បាល​យល់​ព្រម​ទទួល​តំណែង​នាំមុខ Vardy ខណៈ​ជម្រើស​ជាត់​អង់គ្លេស​បញ្ចេញ​ឈ្មោះ​ដែល​ត្រូវ​លេង​វគ្គ ១៦​ក្រុម​

    ​Daniel Sturridge ត្រៀមខ្លួន​ដើម្បី​យល់ព្រម​តំណែង​នាំមុខ Jamie Vardy ក្នុងជំនួប​ជាមួយ​ជម្រើសជាតិ​អ៊ី​ស្លង់​។​

​    ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ Sturridge បាន​ហ្វឹកហាត់​នៅក្នុង​ក្រុម​ដែលមាន​រូបគាត់​និង​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម Adam Lallana នៅ​ពីក្រោយ Harry Kane ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក Roy Hodgson បាន​នឹង​កំពុង​ព្យាយាម​រក​ដំណោះស្រាយ​នៃ​ការរួមបញ្ចូល​គ្នា​ដ៏​ស័ក្តិសម​មួយ សម្រាប់​ជំនួប​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​របស់លោក ហើយ​មាន​គម្រោង​កោះហៅ​កីឡាករ​ប្រាំ​រូប​ដែល​បាន​សម្រាក​នៅក្នុង​ការប្រកួត ០-០ ជាមួយ​ស្លូ​វ៉ា​គី​នាពេល​កន្លងមក ឱ្យចូល​មកកាន់​ឈុត​ដំបូង​របស់លោក​។​

​    ​នៅក្នុង​តំបន់​ប្រយុទ្ធ មានន័យថា តារា​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង Leiscester កីឡាករ Vardy នឹងត្រូវ​អង្គុយ​នៅ​កៅអី​បម្រុង ខណៈដែល​ដៃគូ​មកពី​ក្រុម Liverpool កីឡាករ​ខ្សែប្រយុទ្ធ Sturridge នឹង​លេង​នៅ​តំបន់​ខាងឆ្វេង ហើយ Lallana នឹង​ស្ថិតនៅ​តំបន់​ខាងស្តាំ​ង​សម្រាប់​ការសម្រេចចិត្ត​របស់លោក Roy Hodgson ៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់