adverise with khmeread 30289034 01 big

ពាក្យដោះសារ​រឿង​ទឹកជំនន់​បានធ្វើឱ្យ​អភិបាលក្រុង​បាងកក​ត្រូវគេ Troll ឡើង​មួយ​ឆ្អែត​ពេញ​បណ្តាញ​សង្គម​

​    ​ប្រធានបទ​ពេញនិយម​បំផុត​មួយ​នៅលើ Timeline របស់​អ្នកលេង​បណ្តេញ​សង្គម​ថៃ​ក្នុង​រយៈពេល ១ សប្តាហ៍​ពេញ​មកនេះ​គឺ​របៀប​បូមទឹក​ជំនន់​ចេញ​ទីក្រុង​បាងកក​បន្ទាប់ពី​ភ្លៀង​ប៉ុន្មាន​ម៉ោង​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​មនុស្ស​ជាច្រើន​បាន​ចែកចាយ​បន្ត​រូបភាព​ទឹកជំនន់​ទីក្រុង និង​បង្ហោះ​អ្វី​ថ្មីៗ​អំពី​ទឹកជំនន់​ពេញ​បណ្តាញ​សង្គម​។ ទោះយ៉ាងណា អភិបាលក្រុង​បាងកក លោក Sukhumbhand Paribatra ត្រូវបាន​គេ​ចំអក (Troll) យ៉ាង​ចាស់ដៃ បន្ទាប់ពី​លោក​បាន​ស្នើឱ្យ​ខាង​សារព័ត៌មាន​កុំ​ផ្សាយ​ថា​បាងកក​ប្រឈម​ទឹកជំនន់ តែ​ជំនួស​មកវិញ​ឱ្យ​ហៅថា "​ទឹក​កំពុង​រង់ចាំ​បូម​ចេញ​"​។ 

​    ​ទីភ្នាក់ងារ​ស្តារលូ​របស់​ក្រុង​បាងកក BMA1555 បាន​ចេញមក​តវ៉ា​ភ្លាម​លើ Twitter ថា "​ការិយាល័យ​សង្កាត់ Lat Prao កំពុង​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ទឹកជំនន់ ដែល​កំពុង​រង់ចាំ​បូម​ចេញ​នៅ​ភូមិ Sena និង​តំបន់​ផ្សេងទៀត​"​។ 

​    ​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ដែល​មនុស្ស​សឹង​គ្រប់គ្នា​នៅ​បាងកក​នាំគ្នា​ចំអក​ឱ្យ​ការលើកឡើង​របស់​មន្ត្រី​ក្រុង​។​

​    ​ពិធីករ​ទូរទស្សន៍ លោក Chake Rattanatangtrakul បាន​សរសេរ​លើ Twitter ថា "​ខ្ញុំ​មានរឿង​ស្មុ​គ្រ​មួយចំនួន​កំពុង​រង់ចាំ​បូម​ចេញពី​ក្នុង​ចិត្ត​របស់ខ្ញុំ​។ សួស្តី​ប្រិយមិត្ត តើ​អ្នកមាន​អ្វី​ផ្សេង​រង់ចាំ​បូម​ចេញ​ដែរ​ទេ​?"​។ 

​     ប្រិយមិត្ត​ម្នាក់​ឈ្មោះ Wongnai បាន​តប​ថា "​កុំ​និយាយ​អ៊ីចឹង​អី​ខ្ញុំ​ធាត់​ណាស់​។ ខ្លាញ់​របស់ខ្ញុំ​កំពុង​រង់ចាំ​បូម​ចេញ​"​។​

​    ​ប្រិយមិត្ត​ខ្លះទៀត​បាន​បង្ហោះ​រូប​មន្ទីរពេទ្យ ដោយ​និយាយថា "​កុំ​និយាយ​អ៊ីចឹង​អី យើង​កំពុង​ជន់​អ្នកជំងឺ អ្នកជំងឺ​របស់​យើង​កំពុង​រង់ចាំ​បូម​ចេញពី​ពេទ្យ​"៕ 

ប្រភព៖ Asiaone

adverise with khmeread

មតិយោបល់