adverise with khmeread 19fa1fa2 9642 4dd1 b219 d020d75c3727

លួច​ម៉ូតូ​បងប្អូន​ជនជាតិ​ព្នង​២​គ្រឿង ត្រូវ​ប៉ូលិស​ខេត្តមណ្ឌលគិរី​វ៉ៃខ្នោះ​២​នាក់​

    មណ្ឌលគិរី ៖ ប៉ូលិស​ខេត្តមណ្ឌលគិរី បាន​ឃាត់​ជនសង្ស័យ​២​នាក់​កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​ថ្ងៃទី​២៦ ​មិថុនា បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​២​គ្រឿង នៅវេលា​ម៉ោង​១២ ​និង​២០​នាទី​ថ្ងៃទី​២៦ មិថុនា ​ឆ្នាំ​២០១៦​នេះ​នៅ​ភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។​

    ប៉ូលិស​និយាយថា ម៉ូតូ​ចំនួន​២​គ្រឿង​ ដែល​ពួកចោរ​លួច​គឺ​១-​ម៉ាកវ៉េវ​អាល់​ហ្វា​ ពណ៌​ស​គ្មាន​ស្លាក​លេខ សេរី​២០១៤​ ម្ចាស់​ឈ្មោះ ដើ​យ  លី ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ជនជាតិ​ព្នង​ទីលំនៅ​ភូមិ​កើតហេតុ​ និង​២-​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌​ខ្មៅ ​សេរី​២០១៤ ​គ្មាន​ស្លាក​លេខ ម្ចាស់​ឈ្មោះ​ ស្រើ​ល ពុំ ភេទ​ប្រុស ​ជនជាតិ​ព្នង ​ទីលំនៅ​ភូមិ​កើតហេតុ។​

    ក្រោយពី​ទទួល​បណ្ដឹង​តាម​ទូរស័ព្ទ​កម្លាំង​ប៉ូលិស​ក្រុង​សែន​មនោ​រម្យ​ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បាន​ស្ទាក់ ចាប់បាន​ជនសង្ស័យ និង​វត្ថុតាង​នៅវេលា​ម៉ោង​៣ ​និង​៣០​នាទី​ថ្ងៃទី​២៦​ មិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពូ​ត្រុំ ខេត្តមណ្ឌលគិរី។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ ១-​ឈ្មោះ ឃាង ជា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ​ជនជាតិខ្មែរ​ លំនៅ​ភូមិ​ស្នង​ខាងកើត​ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ​និង​២-​ឈ្មោះ ​ធន តាប់ ភេទប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ រស់​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា​។​ ចាប់ដក​ហូត​បាន​ម៉ូតូ​ ២ គ្រឿង​។  ក្នុងករណីនេះ​ប៉ូលិស​កំពុង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់