adverise with khmeread Asd

ពិសា​ទឹក​នេះ​មុន​ចូល​គេង​ឱ្យបាន ៧ ថ្ងៃ រួច​ពេល​ភ្ញាក់​រាល់​ព្រឹក​នឹង​ដឹងថា​មាន​អ្វី​កើតឡើង​ហើយ​!

    ​ភេសជ្ជៈ​មិនគួរ​ឱ្យ​ជឿ​មួយ​នេះ​ពិសា​មុនពេល​ចូល​គេង​នឹង​ធ្វើឱ្យ​អ្នកមាន​រាង​ស្លី​ម​ស្អាត​ដូច​បំណង ប៉ុន្តែ​ទាល់តែ​គួបផ្សំ​ជាមួយ​លំ​ហាត់ប្រាណ​មួយថ្ងៃ ៣០ នាទី និង​ត្រូវ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​អាហារ​ប្រភេទ Fast Food ផងដែរ​។​

​    ​ត្រឹមតែ ៧ ថ្ងៃ​វា​គ្រប់គ្រាន់​ទៅហើយ​ដើម្បី​ឃើញ​លទ្ធផល​ដំបូង​។ ភេសជ្ជៈ​នេះ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង​ធ្វើឱ្យ​អ្នក​មើលទៅ​ស្រស់ស្រាយ​។ វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​ពេញ​មួយថ្ងៃ បើទោះជា​អ្នក​មិនបាន​ញាំ​អាហារ​ច្រើន​ក៏ដោយ​។ លើសពីនេះ​វា​អាចជួយ​រំលាយ​អាហារ​និង​បំបាត់​ជាតិ​ខ្លាញ់​របស់​អ្នក​ទៀតផង​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចថ្លុង ១ ផ្លែ​ (ឬទឹកក្រូចថ្លុងដែលមានលក់ស្រាប់ ១ ដបក៏បាន)
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​បកសំបក​ក្រូចថ្លុង​ចេញ យកតែ​សាច់​ទេ​។ លាយ​វា​ជាមួយនឹង​ទឹកឃ្មុំ និង​ទឹកខ្មេះ​ប៉ោម​ចូលគ្នា​ក្រឡុក​ជាមួយនឹង​ម៉ាស៊ីនទឹក​ក្រឡុក​ជាការ​ស្រេច​។​

​    ​ចំណាំ​៖ ត្រូវ​ពិសា​វា​មុន​ចូល​គេង​ប្រហែល ២ ម៉ោង​៕

adverise with khmeread
ប្រភព៖ healthonlinecentral

អ្នកនឹងចូលចិត្ត

មតិយោបល់