adverise with khmeread E69f30f3 2f97 4805 ab88 d37054dfe4a1

ឮ​សំឡេង​ជជែក​គ្នា​ បើកទ្វារ​ចេញមក​មើល​ ត្រូវ​ពួកចោរ​បាញ់​ឱ្យ​របួស

    ព្រះសីហនុ ៖ មាន​ករណី​ពួកចោរ​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​បានសម្រេច ហើយ​ហេតុការណ៍​នេះ​ក៏​បណ្តាលឱ្យ​បុរស​ម្នាក់​ដែលជា​ពលរដ្ឋ​រស់នៅ​ក្បែ​រ​ខាង​គ្នា​រងរបួស​ជើង​ខាងឆ្វេង​ដោយសារ​ក្រុមចោ​បាញ់​មួយ​គ្រាប់​ក្នុងពេល​បុរស​នោះ​ចេញពី​ក្នុងផ្ទះ​មក​មើ​ល​ហេតុការណ៍​ដោយ​ចៃដន្យ។ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​នោះ​ពុំមាន​គ្រោះថ្នាក់​អ្វី​ទេ​។​

    អំពើ​ប្លន់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​យប់ ​ថ្ងៃទី​២៥​ មិថុនា​នេះ​នៅ​ម្តុំ​ក្បែរ​ស្ពាន​អូរ​សំអាត ក្រុមទី​១៣ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។​

    ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​មានឈ្មោះ លឹម មុំ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​ត្រូវ​ពួកចោរ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥​ ពណ៌​ខ្មៅ ​សេរី​២០១៦​។​

    យោងតាម​បុរស​ដែល​រងរបួស​ដោយ​គ្រាប់​កាំ​ភ្លើ​ង​របស់​ក្រុមចោរ​ឈ្មោះ ពល សា​មាន អាយុ​២៣​ឆ្នាំ ​និយាយថា នៅពេល​កើតហេតុ​គាត់​បានឮ​សម្លេង​ម៉ូតូ​ឈប់​នៅក្បែរ​ផ្ទះ​មាន​សម្លេង​ស្រី​ និង​ប្រុស ស្មានថា​ជា​សម្លេង​គូសង្សារ​ណាមួយ ក៏​ចេញមក​មើ​ល។ ប៉ុន្តែ​ពេល​បើ​ក​ទ្វារ​ដើរ​ផុតពី​ផ្ទះ​បន្តិច​ក៏ត្រូវ​បាន​គេ​បាញ់​មកលើ​ខ្លួន​តែម្តង។ ក្រោយមក​ទើប​ដឹង​ជា​ក្រុមចោរ​កំពុង​ប្លន់​ម៉ូតូ​។​

    បន្ទាប់ពី​កើតហេតុ​ប្រមាណ​ជិត​កន្លះ​ម៉ោង​ស្ត្រី​រងគ្រោះ ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​សិ៍​រដ្ឋបាល​សង្កាត់​លេខ​៣  ឯ​ជនរងគ្រោះ​របួស​ជើង​កំពុង​ស​ង្រ្គោះ​នៅ​មន្ទី​ពេទ្យ​ចំការចេក​៕​

adverise with khmeread

មតិយោបល់